en     km
en     km

ឥរិយាបថ ៩ ចំណុចដែលស្រ្តីមានផ្ទៃពោះគួរយកចិត្តទុកដាក់

Share

បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ របស់ក្រសួងសុខាភិបាលកម្ពុជាបោះពុម្ភផ្សាយកាលពីខែកក្តដា ឆ្នាំ២០២២ បានបង្ហាញពីសកម្មភាព ឬឥរិយាបថ ៩ ចំណុច សម្រាប់ស្រ្តីដែលត្រៀមខ្លួនក្លាយជាម្តាយនាអនាគតនិងស្ត្រីកំពុងពពោះគួរថែទាំសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីឱ្យម្តាយនិងទារកមានសុខភាពល្អនិងមានសុវត្តិភាព អ្នកម្តាយគួរអនុវត្តនូវសកម្មភាពទាំង៩ចំណុចដូចខាងក្រោមនេះ៖

ទី១ ការស្លៀកពាក់់៖
• ស្រ្តីត្រូវជ្រើសរើសសំលៀកបំពាក់ដែលរលុង សាច់ក្រណាត់ស្រូបញើស ដែលអាចរក្សាផាកសុខភាពនិងអនាម័យរាងកាយ។
• ពាក់ស្បែកជើងកែងទាប ដើម្បីបង្ការការរអិលនិងស្រួលពាក់ដើរ ជៀសវាងការរអិលដួល។
• និងត្រូវពាក់អាវទ្រនាប់ជាប្រចាំ។

ទី២ ការសម្រាកនិងការគេង៖
• ស្រ្តីត្រូវគេងឱ្យបានគ្រប់គ្រាន់ ពោលគឺ ៨ ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងគេងពេលថ្ងៃឱ្យបាន៣០នាទី។
• ត្រូវយកចិត្តទុកដាក់លើស្ថានភាពរាងកាយនិងផ្លូវចិត្ត។
• ហើយនៅត្រីមាសចុងក្រោយនៃការពរពោះ អ្នកម្តាយគួរគេងផ្អៀង លើកជើងទាំងគូរឡើងលើនៅពេលសម្រាក ដើម្បីសម្រួលដល់លំហូរឈាមរបស់ជើង កាត់បន្ថយការហើម។

ទី៣ សកម្មភាពផ្សេងៗ៖
• ស្រ្តីដែលកំពុងពរពោះ ជៀសវាងឈោងខ្ពស់ លើកឬយួរវត្ថុធ្ងន់ៗ។
• ព្រមទាំងអាចធ្វើកិច្ចការងារផ្ទះបាន ប៉ុន្តែកុំធ្វើរហូតដល់ហត់។
• ចំពោះការហាត់ប្រាណ ជាការសំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះ ក្នុងការធ្វើលំហាត់ប្រាណមុនសម្រាលតាមការវាយតម្លៃនិងណែនាំរបស់បុគ្គលិកសុខាភិបាល។

ទី៤ គឺការរួមភេទ៖
• តាមទ្រឹស្តីគឺមិនបានហាមឃាត់នោះទេ ប៉ុន្តែសម្រាប់បុគ្គលដែលធ្លាប់មានប្រវត្តិកើតកូនមិនគ្រប់ខែឬរលូត សូមផ្អាកការរួមភេទនៅ ៣ ខែដំបូងនិង ២ ខែចុងក្រោយនៃការសម្រាល។
• ប្រសិនបើការពរពោះលើកនេះមានបញ្ហាមាត់ស្បូនចំហឬសុកពាំងមាត់ស្បូន ឬជនដែលបច្ចុប្បន្នមិនទាន់គ្រប់ខែតែមានចេញឈាមតាមទ្វារមាសនិងឈឺកន្ត្រាក់-ល- គួរផ្អាកការរួមភេទសិន។
• ក្នុងដំណើរការរួមភេទប្រសិនបើមានអាការៈស្បូនកន្ត្រាក់ជាបន្តបន្ទាប់ ចេញឈាមខុសធម្មតាចុកពោះផ្នែកខាងក្រោមខ្លាំង -ល- គួរបញ្ឈប់ការរមភេទសិន រួចប្រញាប់ទៅជួបគ្រូពេទ្យ។
• ប្រសិនបើដៃគូរួមភេទ មានប្រវត្តិធ្វើដំណើរនៅតំបន់ដែលសម្បូរដោយមេរោគហ្ស៊ីកា ត្រូវប្រើប្រាស់ស្រោមអនាម័យ ក្នុងកំឡុងពេលមានផ្ទៃពោះ។

ទី៥ គឺការបន្ទោរបង់៖
• ស្រ្តីគួរបន្ទោរបង់ឱ្យបានរៀងរាល់ថ្ងៃ។ ប្រសិនបើមានអារម្មណ៍ថាចង់បត់ជើង កុំខ្ទប់នោម សូមទៅបញ្ចេញភ្លាម។
• ស្រ្តីត្រូវទទួលទានបន្លែផ្លែឈើ ពិសារទឹកដែលដាំពុះអោយបានច្រើន ដើម្បីសម្រួលដល់ការបន្ទោរបង់បានល្អ។

ទី៦ អនាម័យមាត់ធ្មេញ៖
• សៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ផ្តល់យោបល់ឲ្យស្ត្រីដែលមានគម្រោងយកកូនទៅទទួលការព្យាបាលធ្មេញឲ្យហើយ។ បណ្តុះទម្លាប់អនាម័យម៉ាត់ធ្មេញដែលរួមមាន ដុសធ្មេញមុនចូលគេង មួយថ្ងៃយ៉ាងតិចដុសធ្មេញ២ដង។
• ពេលធម្មតាប្រើប្រាស់ថ្នាំដុសធ្មេញដែលមានសារជាតិភ្លុយអូរីន(Fluorine)
• កាត់បន្ថយការបរិភោគអាហារដែលមានជាតិផ្អែម ខ្ពុលមាត់អោយបានច្រើន កាត់បន្ថយផលប៉ះពាល់ដល់ធ្មេញ។
• ត្រូវទទួលការពិនិត្យមាត់ធ្មេញអោយបានទៀងទាត់នៅមន្ទីរពេទ្យឬគ្លីនិកធ្មេញ ព្រមទាំងប្រើអំបោះឬឈើ អនាម័យធ្មេញ(Floss)ឲ្យបានម្តងក្នុងមួយថ្ងៃឬលាងសំអាតចន្លោះធ្មេញ និងកុំប្រើច្រាសដុសធ្មេញរួមគ្នា។
• នៅពេលមានផ្ទៃពោះបញ្ហាដង្កូវស៊ីធ្មេញនិងរាក់ស៊ីធ្មេញកាន់តែធ្ងន់ធ្ងរ។ ស្រ្តីមានផ្ទៃពោះត្រូវទៅទទួលសេវាកម្មលាងសំអាតកំណកកំបោរធ្មេញមុនពេលសម្រាល៣ខែនៅមន្ទីរពេទ្យឬគ្លីនីកធ្មេញ។

ទី៧ ការងូតទឹក៖
• ស្រ្តីមានផ្ទៃពោះគួរជៀសវាងការត្រាំទឹក ដែលមានកំដៅក្តៅខ្លាំង។
• ត្រូវងូតទឹកដោយទឹកផ្កាឈូក ជៀសវាងការងូតទឹកក្នុងអាង ជាពិសេសនៅ២ខែចុងក្រោយ។
• ការធ្លាក់សតាមទ្វារមាសនឹងកើនឡើង ត្រូវរក្សាភាពស្ងួតនិងសម្អាតទ្វារមាស។

ទី៨ បរិយាកាសនិងមជ្ឈដ្ធានការងារ៖
• គ្រោះថ្នាក់នៃទីកន្លែងការងារមួយចំនួនអាចនឹងប៉ះពាល់ដល់សុខភាពរបស់គភ៌។ ហេតុដូច្នេះ ស្រ្តីមានផ្ទៃពោះត្រូវស្វែងយល់ពីវិធីបង្ការគ្រោះថ្នាក់នៃការងារទាំងនោះដោយ៖ នៅពេលដែលស្រ្តីមានផ្ទៃពោះអាចនឹងប៉ះពាល់ជាមួយសារធាតុ គ្រោះថ្នាក់។

ជាចុងក្រោយគឺការធ្វើដំណើរកំសាន្ត៖
• ប្រសិនបើមានគម្រោងធ្វើដំណើរកំសាន្តក្នុងឬក្រៅស្រុកក្នុងពេលមានផ្ទៃពោះសូមប្រាប់វេជ្ជបណ្ឌិតរបស់អ្នក។ ការដើរកំសាន្តក្នុងអំឡុងពេលមានផ្ទៃពោះ អាចនឹងបង្កអោយមានបញ្ហា។ សូមស្វែងយល់ពីគោលដៅទីតាំងដំណើរកំសាន្តនិងសេវាថែទាំសុខភាពនៃតំបន់ដែលឆ្លងដែននោះទុកជាមុន៕

Share

Image
Image
Image