សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ថា ភរិយារបស់សម្ដេច និងភរិយាលោកអ៊ីប្រាហ៊ីមមានវាសនាស្រដៀងគ្នា។ សម្ដេច ចាត់ទុកថា ស្ដ្រីទាំងពីរទទួលអម្រែកយ៉ាងច្រើនពេលស្វាមី ជួបការលំបាក។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ភរិយារបស់លោកទៅកាន់លោកអ៊ីប្រាហ៊ីម ពេលលោកជាប់ឃុំ តាមរយៈភរិយារបស់លោក អ៊ីប្រាហ៊ីម គឺអនុស្សាវរិយ៍ ដែលគួរឱ្យចងចាំនិងជាមិត្តភាពសម្រាប់លោកទាំងពីរ។ ចំណែកលោកអ៊ីប្រាហ៊ីមបានឆ្លើយតបវិញចំពោះការសួរសុខទុក្ខ របស់សម្ដេច ទៅកាន់លោក តាមរយៈភរិយា គឺជាតម្លៃនៃសារៈសំខាន់មិត្តភាពដូចគ្នា៕
Post Views: 22