en     km
en     km

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

Share

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត វ៉ង បានលើកឡើងថា អាពាហ៍ពិពាហ៍វ័យក្មេង និងការបោះបង់ការសិក្សានៅតែជាបញ្ហាដែលបង្អាការអភិវឌ្ឍន៍ក្មេងស្រីជំទង់។ ការលើកឡើងរបស់លោកស្រី ក្នុងកម្មវិធីសម្ពោធគម្រោងថ្មីមួយ ដែលមានឈ្មោះថា ដល់ពេលធ្វើសកម្មភាព  នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

រូបភាព លោកស្រី គ្វីននេត វ៉ង និងDJ nana កាលពីប្រកាសទូតកិត្តិយស អង្គការភ្លែន

លោកស្រីបន្ថែមថា កុមារី ជាពិសេសនៅតំបន់ជនបទ ប្រឈមមុខនឹងហានិភ័យមិនត្រឹមតែសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេងនោះទេ ថែមទាំងមានអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្អែកលើយែនឌ័រ ព្រមទាំងប្រឈមកាន់តែខ្លាំងលើការពង្រឹងសេដ្ឋកិច្ចរបស់ពួកគេ។

យោងតាមការស្រាវជ្រាវនៃផែនការយុទ្ធសាស្ដ្រប្រចាំប្រទេសទី៤ ដោយអង្គការភ្លែនអន្ដរជាតិកម្ពុជា កាលពីឆ្នាំ២០២០ អត្រាអាពាហ័ពិពាហ៍វ័យក្មេង ក្នុងខេត្តរតនគិរី មានប្រមាណ៤៨%មុនអាយុ១៨ឆ្នាំ ក្នុងនោះមាន៥% រៀបការមុនអាយុ១៥ ឆ្នាំផងដែរ និងខេត្តស្ទឹងត្រែង មាន២៥% មុនអាយុ១៨ឆ្នាំ។

សូមជម្រាបថា គម្រោងរបស់អង្គការភ្លែន នឹងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ចំនួន៦០០០នាក់ ដើម្បីបញ្ឍប់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងអភិវឌ្ឍន៍ខ្លួនជាមនុស្សពេញវ័យប្រកបដោយសក្ដានុពលនៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលនៃភូមិភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសខេត្តរតនគិរី និងខេត្តស្ទឺងត្រែង។

Share

Image
Image
Image