en     km
en     km

ក្រសួងកសិកម្មប្រតិកម្មវិទ្យុអាស៊ីសេរីរឿងកសិករភ្ជួរបន្លែចោលដោយគ្មានទីផ្សារ

Share

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមុខប្រតិកម្មនិងការផ្សាយរបស់វិទ្យុអាស៊ីសេរី អំពីព័ត៌មានថា កសិករនៅខេត្តកណ្ដាលអស់សង្ឃឹមក្នុងការដាំដុះ ក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ។ ក្រសួងចាត់ទុកការផ្សព្វផ្សាយនេះ គ្មានភាពច្បាស់លាស់ ។

កាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរីបានចុះផ្សាយព័ត៌មានទាក់ទងការភ្ជួរបន្លែចោលរបស់កសិករ សំ សុគីន ទំហំដីដល់ទៅ៥ ហិចតា នៃដំណាំសាសាដ ក្រោមហេតុផលមិនមានអ្នកទិញនៅចំការ​។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម អះអាងថាជារឿងមិនពិត ដោយសារការចុះស្រាវជ្រាវមិនបានរកឃើញលោក សុគីន បានភ្ជួរបន្លែសាលាដចោលទេ តែបានឃើញកសិករផ្សេង នៅស្រុកកោះធំធ្លាប់បានឈូសដំណាំសាលាដចាស់ចោលក្រោយពីការប្រមូលផល ដើម្បីដាំដុះឡើងវិញ។

ក្រសួងបញ្ជាក់ថា រាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករដែលកំពុងដាំដុះនោះឡើយ ថែមទាំងថា វិទ្យុនេះ មានចេតនាបំភ្លៃការពិតផងដែរ។

យ៉ាងណា នៅពេលលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម ឡើងកាន់តំណែងដំបូង លោកបានចេញគោលនយោបាយជួយកសិករ ដោយកាត់បន្ថយថ្លៃដើមនៃការផលិតកសិផលឱ្យមានតម្លៃទាប។

នាយករដ្ឋមន្ដ្រី សម្ដេច ហ៊ុន សែន កាលពីពេលចូលរួមពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៤ មីនា ២០២៣ ថារាជរដ្ឋាភិបាលត្រៀមរើសមន្រ្តីកសិកម្មប្រចាំឃុំ ដោយសាកល្បងនៅឃុំមួយចំនួនសិន នៅក្រោយពេលបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ ដើម្បីផ្តល់ការយកចិត្តទុកដាក់លើកសិកររស់នៅមូលដ្ឋាន៕

 

Share

Image
Image
Image