en     km
en     km

អ៊ីរ៉ង់​​ប្រើ​កាមេរ៉ា​សុវត្ថិភាព​ដើម្បីឃ្លាំមើល​ស្ត្រី​ដែល​មិនប្រើកន្សែងគ្របក្បាល

Share

ឌូបៃ៖ ជំនួសឱ្យការប្រើកម្លាំងប៉ូលិសសីលធម៌ មេដឹកនាំអ៊ីរ៉ង់កំពុងប្រើយុទ្ធសាស្ត្រថ្មីដែលមិនមានភាពច្របូកច្របល់ដោយសារតែការដាក់ទណ្ឌកម្មស្ត្រីដែលមិនព្រមពាក់ហ៊ីយ៉ាបអ៊ីស្លាម(កន្សែងគ្របក្បាល)ដោយងាកមកប្រើកាមេរ៉ាសុវត្ថិភាពវិញ។នេះជាការប្រុងប្រយ័ត្នការកើតឡើងវិញនូវភាពចលាចលនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

វិធីសាស្រ្តថ្មីដើម្បីជៀសវាងការតវ៉ាប្រឆាំងរដ្ឋាភិបាលទូទាំងដូចកាលពីឆ្នាំមុន រួមបញ្ចូលទាំងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព។សកម្មជនអ៊ីរ៉ង់បាននិយាយថា វិធានការនេះមិនគ្រាន់តែមានទិសដៅប្រឆាំងនឹងការប្រើហ៊ីចាបប៉ុណ្ណោះទេ តែវាអាចធ្វើឲ្យមានសម្ពាធផ្នែកសេដ្ឋកិច្ចកាន់តែអាក្រក់ ប្រសិនបើវិធីនេះបណ្តាលឱ្យមានការបិទអាជីវកម្មនានា។

លោកស្រី Roya អាយុ 31 ឆ្នាំជាគ្រូបង្រៀនឯកជននៅភាគខាងជើងនៃទីក្រុង Rasht ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២២និងឃុំខ្លួនអស់រយៈពេល ៣ ខែបាននិយាយថា “ការចុះដើរតាមដងផ្លូវគឺជាវិធីរបស់ខ្ញុំក្នុងការរក្សាបដិវត្តន៍របស់យើងឱ្យរស់រវើក” ។

ដោយឡែកអ្នកនាង Maryam សិស្សវិទ្យាល័យនៅទីក្រុង Kermanshah ភាគខាងលិចប្រទេសអ៊ីរ៉ង់ បានប្រាប់រ៉យទ័រថា “យើងមិនខ្លាចការគំរាមកំហែងរបស់របបនេះទេ។ យើងចង់បានសេរីភាព មធ្យោបាយនេះនឹងបន្តរហូតដល់យើងទទួលបានប្រទេសរបស់យើងមកវិញ”។”តើ​អ្វី​ទៅ​ជា​សេណារីយ៉ូ​ដ៏​អាក្រក់​បំផុត ​ប្រសិន​បើ​ខ្ញុំ​ដើរ​នៅ​តាម​ផ្លូវ​ដោយ​មិន​មាន​ពាក់​កន្សែងគ្របក្បាល? ចាប់​ខ្លួនខ្ញុំមែនទេ? ខ្ញុំ​មិន​ខ្វល់​ទេ”។

អស់ជាច្រើនទស្សវត្សរ៍មកហើយ ស្ត្រីអ៊ីរ៉ងដែលមិនពាក់ហ៊ីចាបកន្សែងគ្របក្បាល ត្រូវបានប៉ូលីសសីលធម៌ដើរល្បាតតាមទីសាធារណៈតាមដាន និងត្រូវចាប់ខ្លួន។

អ្នកស្រុក​បាន​ប្រាប់សារព័ត៌មាន Reuters ថា​ការតវ៉ា​ប្រឆាំងនឹង​​មេដឹកនាំ​​អ៊ីរ៉ង់​គឺត្រូវបានចាត់ទុកថាប្រឆាំងនឹងច្បាប់​ចាប់តាំងពី​បដិវត្តន៍​អ៊ីស្លាម​ឆ្នាំ១៩៧៩​។មន្ត្រី​អ៊ីរ៉ង់​ក៏​បាន​និយាយ​ដែរ​ថា ការ​ល្បាត​របស់​ប៉ូលិស​សីលធម៌​នឹង​លែងតាមដាន​អ្នក​បំពាន​ការស្លៀកពាក់បែបឥស្លាម​ទៀត​ហើយ៕

Share

ព័ត៌មានទាក់ទង

Image