en     km
en     km

សភាសហរដ្ឋអាមេរិកអនុម័តច្បាប់​ហាមឃាត់ស្រ្តីកែភេទចូលរួមប្រកួតផ្នែកកីឡា​នារី

Share

 

អត្តពលិកកែភេទជាស្រ្តី មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាផ្នែកនារីនៅសាលារៀន និងមហាវិទ្យាល័យនោះទេ ប​ន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់អាមេរិកបានអនុម័តច្បាប់នេះប៉ុន្តែប្រធានាធិបតីអាមេរិកបច្ចុប្បន្នទំនងជាមិនគាំទ្រសេចក្ដីព្រាងច្បាប់នេះទេ។

 

បើយោងតាមសារព័ត៌មាន AP បានរាយការណ៍ថា សេចក្តីព្រាងច្បាប់ ដែលហាមឃាត់ស្រ្តីកែភេទចូលរួមប្រកួតព្រឹត្តិការណ៍កីឡាខាងផ្នែកនារី ​ត្រូវបានអនុម័តតាមការបោះឆ្នោតក្នុងជួរគណបក្សចំនួន ២១៩ទល់នឹង២០៣សំឡេង។ ក្នុងនោះដែរ យ៉ាងហោចណាស់រដ្ឋចំនួន២០នៅសហរដ្ឋអាមេរិក  បានដាក់បម្រាមស្រដៀងគ្នានេះដែរ ដោយហាមឃាត់ស្រ្តីកែភេទចូលរួមប្រកួតកីឡាផ្នែកនារីនៅក្នុងកម្រិតវិទ្យាល័យ ឬមហាវិទ្យាល័យ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវធ្វើវិសោធនកម្មពីច្បាប់ស្តីពីសិទ្ធិស៊ីវិល ដែលត្រូវបានអនុម័តកាលពីជាង ៥០ ឆ្នាំមុន។ ច្បាប់នេះហាមប្រាមមនុស្សប្រុស ចូលរួមក្នុងកម្មវិធីសម្រាប់ស្ត្រី ឬក្មេងស្រី ដោយផ្អែកលើកក្តាជីវវិទ្យាសាស្រ្ត និងហ្សែនរបស់មនុស្ស។

តាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងថាប្រធានសភានៅរដ្ឋកាលីហ្វ័រញ៉ា លោក Kevin McCarthy បាននិយាយថា វាជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក ដែលផ្តល់សិទ្ធិពេញលេញ និងយុត្តិធម៌ក្នុងផ្នែកកីឡាឱ្យក្មេងស្រី និងស្ត្រីនៅសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋមួយចំនួនបានគាំទ្រនូវការដាក់ឱ្យប្រើប្រាស់ច្បាប់នេះ ដើម្បីធានាបាននូវតម្លាភាព គុណភាព សមធម៌ សមភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡា។ អ្នកគាំទ្រយល់ឃើញថា អត្តពលិកស្រ្តីធម្មតាមានកាយសម្បទាមិនដូចស្រ្តីកែភេទនោះទេ ដ្បិតស្រ្តីកែភេទនៅមានភាពជាបុរសនៅឡើយ ពួកគេមានកាយសម្បទារឹងមាំពីកំណើត បើទោះបីប្រើវិធីទប់ស្កាត់ការឡើងកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនក៏ដោយ។

ដោយឡែក ព្រឹទ្ធសភាអាមេរិកមិនបានគាំទ្រនូវសេចក្ដីព្រាងច្បាប់មួយនេះឡើយ ជាពិសេសសេតវិមានអាមេរិកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏ប្រើសិទ្ធិវេតូបដិសេធនូវច្បាប់ថ្មីមួយនេះដែរ ពីព្រោះថាច្បាប់នេះបានរើសអើង និងមាក់ងាយទៅលើការកំណត់អន្តសញ្ញាណនៃភេទ។

ចំណែកឯក្រុមអ្នកប្រឆាំងបានរិះគន់សេចក្តីព្រាងច្បាប់នេះថា ជាការរារាំងក្រុមដែលងាយរងគ្រោះ ដើម្បីផលប្រយោជន៍នយោបាយ។ ក្រុមអ្នកប្រឆាំងបាននិយាយថា កុមារគ្រប់រូបគួរទទួលបានឱកាសចូលរួមប្រកួតប្រជែង ដោយមិនគិតពីអត្តសញ្ញាណនោះទេ។

អ្នកស្រី Pramila Jayapal ជាតំណាងរាស្រ្តមួយរូបបាននិយាយថា សិស្សកែភេទបីភាគបួនត្រូវបានជួបប្រទះនូវការបៀតបៀន ឬការរើសអើងនៅសាលា ហើយជាអកុសលសិស្សខ្លះបានជ្រើសរើសវិធីធ្វើអត្តឃាតដើម្បីគេចចេញពីការើសអើងនិងភាពអាម៉ាស៕

 

Lia Thomas Emma Weyant Erica Sullivan (photo: Jack Spitser)

Share

Image
Image
Image