en     km
en     km

កីឡាការិនីបាល់បោះកូនភ្លោះនឹងវិលទៅជួយវៀមណាមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

Share

កីឡាការិនី ដែលជាបងប្អូនភ្លោះជាមួយគ្នា បានវិលទៅជួយប្រទេសវៀតណាម ដែលជាស្រុកកំណើឪពុកម្ដាយក្នុងការប្រកួតបាល់បោះនារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ខណៈលើកទី៣១ ក្រុមបងប្អូនស្រីភ្លោះនេះ លេងបានមេដាយប្រាក់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កីឡាការិនី បងប្អូនភ្លោះត្រកូល ធឿង (TROUNG) មានថ្វីដៃខាងកីឡាបាល់បោះ នឹងធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសវៀតណាម នាពេលខាងមុខ ដើម្បីចូលរួមជាមួយក្រុមបាល់បោះជម្រើសជាតិនារីវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ផ្អែកតាម CAMBODIA 2023 បានឱ្យដឹងពីប្រវត្តិនៃកីឡាការិនីភ្លោះទាំងពីរថា ម្នាក់មានឈ្មោះថា ធឿង តេវមី(Truong Thao My) និងម្នាក់ទៀតឈ្មោះ ធឿង ថេវវី(Truong Thao Vy) បានកើតនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន អ្នកទាំង២មានវ័យ២១ឆ្នាំ ដោយមានឪពុកសញ្ជាតិវៀតណាម និងម្ដាយសញ្ជាតិវៀតណាម-អាមេរិក។
កីឡាការិនីបាល់បោះកូនភ្លោះទាំង២នាក់នេះ ទំនងជានឹងប្រកួតទាំង២វិញ្ញាសា រួមមានវិញ្ញាសា ៣ទល់៣នាក់ និងវិញ្ញាសា ៥ទល់៥នាក់ ដើម្បីជួយក្រុមបាល់បោះនារីវៀតណាម ឱ្យទទួលបានលទ្ធផលប្រសើរជាងមុន ពោលគឺធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងក្រោយបង្អស់លើកទី៣១ ដែលធ្វើឡើងនៅប្រទេសវៀតណាម។ កីឡាការិនីទាំង២នេះ បានរួមចំណែកជួយឱ្យប្រទេសកំណើតរបស់ឪពុកម្ដាយខ្លួន ទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ត្រក្នុងវិញ្ញាសា ៣ទល់៣នាក់។ នេះបើផ្អែកតាម CAMBODIA2023 ដដែល។
រដូវកាលនេះកីឡាការិនី My និង Vy មានបទពិសោធន៍ផ្ទុយគ្នា គឺកីឡាការិនី Thao Vy លេងបានទៀងទាត់ជាមួយនឹងស្ថិតិគួរឱ្យចាប់អារម្មណ៍ តែ Thao My វិញបានខកខានការប្រកួតជាច្រើន ដោយសារតែបញ្ហារបួស។

ទោះជាយ៉ាងណាក៏ដោយកីឡាការិនី Thao My បានជាសះស្បើយរបួស១០០ភាគរយហើយ ហើយអាចលេងក្នុងការប្រកួត ២លើកចុងក្រោយនៃរដូវកាលនេះ សម្រាប់ក្រុមសាកលវិទ្យាល័យ Gonzaga។
CAMBODIA 2023 បានចាត់ទុកការវិលត្រឡប់មកវិញរបស់ Truong Thao My និង Truong Thao Vy ក្នុងការជួយដល់ក្រុមបាល់បោះនារីវៀតណាម ក្នុងការដណ្ដើមយកមេដាយនៅស៊ីហ្គេម លើកទី៣២ នឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង