en     km
en     km

ម្តាយ​និងកូន​​ជួបជុំគ្នា​វិញបន្ទាប់បែកគ្នាជិត​ពីរ​ខែដោយសារ​គ្រោះរញ្ជួយ​ដី​

Share

អ៊ីស្តង់ប៊ុល៖ យោងតាមរ៉យទ័រ ស្រ្តីម្នាក់បានជួបកូនវិញ បន្ទាប់ពីការធ្វើតេស្ត DNA បញ្ជាក់ថាទារិកាពិតជាកូនរបស់គាត់មែន។ម្ដាយកូនបែកគ្នាជិតពីរខែដោយសារការរញ្ជួយដីនៅភាគខាងត្បូងប្រទេសទួរគី។​

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា«មានទារិកាអស្ចារ្យម្នាក់ »មានអាយុ៣ខែកន្លះ ឈ្មោះថា Vetin បានជាប់នៅក្រោមគំនរអគារបាក់បែកជាង៥ថ្ងៃ ត្រូវបានជួយសង្គ្រោះដោយមានសុខភាពធម្មតា។ ហេតុការណ៍នេះកើតឡើងដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈក្នុងខេត្ត Hatay ប្រទេសទួរគី។

រដ្ឋមន្រ្តីបានប្រគល់ទារិកាទៅឱ្យម្តាយឈ្មោះ Yasemin Begdas នៅមន្ទីរពេទ្យក្នុងទីក្រុង Adana គឺរយៈ​ពេល៥៤ថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី។

រដ្ឋមន្ត្រីក្រសួងសេវាកម្មគ្រួសារ និងសង្គម លោក Derya Yanik បាននិយាយថា “ការជួបជុំម្តាយ និងកូនឡើងវិញ គឺជាកិច្ចការដ៏មានតម្លៃបំផុតមួយនៅក្នុងពិភពលោក” ។ ការធ្វើតេស្ត DNA បានបង្ហាញថាអ្នកស្រីYasemin គឺពិតជាម្តាយរបស់ទារិកា និងបានបញ្ជូនទៅឱ្យម្ដាយនាងវិញនៅទីក្រុង Adana ដែលជាកន្លែងអ្នកស្រីសម្រាកព្យាបាលនៅទីនោះ។ប្រភពដដែលបានឱ្យដឹងថា ឪពុករបស់ទារិកា និងបងប្អូនពីរនាក់បានស្លាប់នៅក្នុងការរញ្ជួយដីនេះ។

សូមរំឮកផងដែរថាមនុស្សជាង៥៦.០០០នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ និងការរញ្ជួយជាបន្តបន្ទាប់ ដែលក្នុងនោះជនរងគ្រោះ៥០.០០០ នាក់នៅក្នុងប្រទេសទួរគី ក្រៅពីនោះក្នុងប្រទេសស៊ីរី។

Share

Image Not Found
Image

ព័ត៌មានទាក់ទង