en     km
en     km

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ជំរុញ​ឲ្យ​ចិន​ដោះលែងពលរដ្ឋជប៉ុន​ដែល​កំពុង​ជាប់​ឃុំ

Share

យោងតាម Reuters រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានជួបសមភាគីចិនកាលពីថ្ងៃអាទិត្យទី២ ខែមេសា បានជំរុញទីក្រុងប៉េកាំងឱ្យដោះលែងជនជាតិជប៉ុនដែលកំពុងជាប់ឃុំជាបន្ទាន់។

កិច្ចប្រជុំរវាងលោក Hayashi ជាមួយរដ្ឋមន្រ្តីការបរទេសចិន Qin Gang គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលជាងបីឆ្នាំ ខណៈដែលមហាអំណាចអាស៊ីជាគូប្រជែងទាំងពីរកំពុងស្វែងរកការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។

បុគ្គលិកជនជាតិជប៉ុននៃក្រុមហ៊ុន Astellas Pharma Inc ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនដោយមិនដឹងមូលហេតុច្បាស់លាស់ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនបាននិយាយកាលពីមួយសប្តាហ៍មុន។ យោងតាមក្រសួងការបរទេសជប៉ុន បានឱ្យដឹងថាបច្ចុប្បន្នជនជាតិជប៉ុនចំនួនប្រាំនាក់កំពុងជាប់ឃុំនៅក្នុងប្រទេសចិន ដែលក្នុងនោះ២នាក់ត្រូវបានកាត់ទោស និងរកឃើញថាមានពិរុទ្ធភាពរួចហើយ។

លោក Hayashi បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានតវ៉ាប្រឆាំងនឹងការឃុំខ្លួនជនជាតិជប៉ុននាពេលថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង ហើយបានបង្ហាញពីជំហររឹងមាំរបស់យើងលើបញ្ហានេះ រួមទាំងការដោះលែងជនជាតិជប៉ុនឱ្យបានឆាប់” ។

លោក Qin Gang បានឆ្លើយតបថាប្រទេសចិន “នឹងដោះស្រាយករណីនេះទៅតាមច្បាប់” នេះបើយោងតាមក្រសួងការបរទេសចិន។ទោះយ៉ាងណាលោក Hayashi បាននិយាយថា ប្រទេសជប៉ុនកំពុងស្វែងរកតម្លាភាពចំពោះដំណើរការរឿងក្ដីទាក់ទងនឹងការឃុំខ្លួនជនជាតិជប៉ុនទាំងនេះ។លោកបានស្នើសុំឱ្យប្រទេសចិនធានាឱ្យបាននូវបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងសុវត្ថិភាព។

លោក Yukiko Okano អ្នកនាំពាក្យរងក្រសួងការបរទេសជប៉ុនបាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យទី២ មេសាថា “រឿងនេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលចិនកំពុងព្យាយាមជំរុញការ

Share

ព័ត៌មានទាក់ទង

Image