en     km
en     km

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

Share

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) បាននិយាយនៅពិធីដង្ហែក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំថាខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្វីដែលលោកបានពិពណ៌នាថាជាអំពើភេរវកម្ម។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ច្បាស់ៗថា លោកនិងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងក្រុមប្រឆាំងនឹងរបបយោធា ដែលលោកកំពុងតែគ្រប់គ្រង។

លោកបានបន្ថែមថា ប្រទេសដែលថ្កោលទោសលោកពីការធ្វើរដ្ឋប្រហារកន្លងទៅនេះ លោកថាពួកគេខុសទាំងស្រុង និងជាអ្នកគាំទ្រភេរវកម្ម។ លោកថា ពួកគេគួរតែងាកមកចូលរួមជាមួយរបបយោធាវិញ ដើម្បីធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។

គួរបញ្ជាក់ថា ជម្លោះ​ផ្ទៃក្នុងនៃប្រទេសភូមាបាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋជាង​មួយ​លាន​នាក់​ត្រូវ​ភៀសខ្លួនចាកចេញពីស្រុកកំណើត។

សូមរំលឹកថា ​ឧត្ដមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោកស្រី​ អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃ​ចន្ទ​ ទី​១ ខែកុម្ភៈ​ ឆ្នាំ២០២១៕

 

 

Share

Image
Image
Image