en     km
en     km

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

Share

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បណ្តេញរដ្ឋមន្ត្រីការពារជាតិចេញពីដំណែង។​

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu កាលពីថ្ងៃអាទិត្យទី២៦ មីនា ២០២៣ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ចេញពីដំណែង បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងជំរុញឱ្យមានការរំខានផែនការកំណែទម្រង់ប្រព័ន្ធតុលាការ។ អ្នកតវ៉ារាប់ម៉ឺននាក់បានគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ដើរតាមផ្លូវទាំងយប់នៅទូទាំងប្រទេសអ៊ីស្រាលអែល។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក Netanyahu ក្នុងទីក្រុង Jerusalem ដែលជាកន្លែងហាមឃាត់មិនឱ្យមានការប្រមូលម្ដុំមនុស្ស។

ចាប់តាំងពីចូលកាន់តំណែង លោក Netanyahu បានធ្លាក់ចូលទៅក្នុងវិបត្តិជុំវិញការបែកបាក់ដ៏ជូរចត់ ដោយសារផែនការកែទម្រង់ប្រព័ន្ធតុលាការ។ មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid និង Benny Gantz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “សន្តិសុខជាតិអ៊ីស្រាលអ៊ែលមិនត្រូវស្ថិតនៅក្នុងល្បែងនយោបាយនោះទេ។ លោកNetanyahu បានឆ្លងកាត់បន្ទាត់ក្រហមនៅយប់នេះ” ។ ​តាមបណ្ដាញព័ត៌មាន​ប្រកាសថា ការិយាល័យ​របស់​លោក Netanyahu មិន​បាន​ដាក់​ឈ្មោះ​អ្នក​ជំនួសតំណែងលោក Yoav Gallant និង​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​​ទេ។សេចក្ដីប្រកាសបានសរសេរថា “នាយករដ្ឋមន្រ្តី Benjamin Netanyahu បានសម្រេចចិត្តនៅល្ងាចនេះដើម្បីបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant” ។ លោក Gallant អាយុ 64 ឆ្នាំបានសរសេរនៅលើ Twitter ថា “ស្ថានភាពសន្តិសុខរបស់អ៊ីស្រាអែលតែងតែមាន ហើយនឹងក្លាយជាបេសកកម្មជីវិតរបស់ខ្ញុំជានិច្ច” ។

នៅ​ក្រុង​ហ្សេរុយសាឡឹម ប៉ូលិស និង​ទាហាន​បាន​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​នឹង​បាតុករ​នៅ​ក្បែរ​ផ្ទះ​លោកនាយករដ្ឋមន្រ្តី Netanyahu។

បុគ្គលិករដ្ឋាភិបាលម្នាក់បានប្រាប់ BBC ថាលោកស្រីមានអារម្មណ៍ថាលោក Netanyahu “បានឆ្លងកាត់គ្រប់បន្ទាត់ក្នុងឋានៈជាប្រទេសប្រជាធិបតេយ្យ”។លោកស្រីបាននិយាយថា “យើងកំពុងការពារលទ្ធិប្រជាធិបតេយ្យចុងក្រោយដែលយើងមាន ហើយខ្ញុំមិនអាចដេកលក់បានទេ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ រហូតដល់យើងបញ្ឈប់ភាពឆ្កួតៗនេះ”។

លោក Netanyahu ដែល​នៅ​ក្រៅ​ប្រទេស​ បាន​និយាយ​ថា លោក​លែង​មាន​ជំនឿ​លើ​លោក​​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទៀត​ហើយ។លោកនាយករដ្ឋមន្ត្រីចង់ទទួលបានច្បាប់ថ្មីតាមរយៈសភានៅចុងសប្តាហ៍នេះ។

អ្នកនយោបាយទាំងពីរគឺជាសមាជិកនៃគណបក្ស Likud តែមួយ។

មេដឹកនាំប្រឆាំងរបស់អ៊ីស្រាអែល លោក Yair Lapid បានពណ៌នាការបណ្តេញលោក Gallant ថាជា “កម្រិតទាបថ្មី” នៃរដ្ឋាភិបាល។

 

ប្រភព៖ រ៉យទ័រ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image