en     km
en     km

លោក​ ព្រាប​ កុ​ល​៖​ ការ​បញ្ចូល​មេរៀន​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ មិន​មាន​ប្រសិទ្ធិ​ភាព​

Share

cover-Corruption-lesson-of-MoEYS-&-ACU
​នាយក​ប្រតិបត្ដិ​អង្គការ​តម្លាភាព​កម្ពុជា​ យល់​ឃើញ​ថា​ ការ​បន្ថែម​មុខ​វិជ្ជា​ប្រឆាំង​អំពើ​ពុក​រលួយ​ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​ថ្នាក់​អនុ​វិទ្យាល័យ​ មិន​មាន​ប្រសិទ្ធភាព​ អាច​កាត់​បន្ថយ​អំពី​ពុក​រលួយ​បាន​នោះ​ទេ​។​

​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រូប​នេះ​បន្ត​ថា​ ដើម្បី​កាត់​បន្ថយ​បញ្ហា​អំពី​ពុក​រលួយ​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​ រាជរដ្ឋាភិបាល​គួរតែ​ចេញ​សារាចរ​ណែនាំ​ព្រមទាំង​មាន​វិធានការ​ ត្រួតពិនិត្យ​មើល​ការ​អនុវត្ដ​ជាក់ស្ដែង​ឱ្យ​បាន​ស៊ីជម្រៅ​លើ​បញ្ហា​នេះ​។​

លោក ព្រាប កុល
លោក ព្រាប កុល

​លោក​ ព្រាប​ កុ​ល​ ផ្ដល់​អនុសាសន៍​ថាបើ​ចង់​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​ឱ្យ​ទទួល​បាន​ជោគជ័យ​ កម្ពុជា​គួរតែ​យក​គំរូ​តាម​ប្រទេស​អភិវឌ្ឍន៍​នានា​នៅ​លើ​ពិភពលោក​។​

​ដើម្បី​ឱ្យ​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ​ ជា​បន្ត​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​ លោក​ លៀ​ ស៊ី​ណា​ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​ស្រី្ដ​ FM​ 102​ នៃ​ WMC​ ជាមួយ​លោក​ ព្រាប​ កុ​ល​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង

Image