en     km
en     km

ឃាត់ខ្លួនជនជាតិវៀតណាម២៨នាក់ ស្នាក់នៅខុសច្បាប់នៅការដ្ឋានបូមខ្សាច់ ខេត្តកណ្តាល

Share

ក្រុងភ្នំពេញ៖ ជនជាតិវៀតណាម ២៨ នាក់ត្រូវបាន ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ខេត្តកណ្តាល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨ នេះ ដោយជនជាតិវៀតណាមទាំងនោះ គឺរស់នៅខុសច្បាប់តាមបណ្តោយទន្លេមេគង្គលើ រាជធានីភ្នំពេញ និង ទន្លេមេគង្គក្រោម ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

លោកឧត្តមសេនីយ៌ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ០១​ ខែ ឧសភា ឆ្នាំ ២០១៨ ។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនជាតិវៀតណាមស្រីប្រុសទាំង ២៨ នាក់ នោះ សមត្ថកិច្ចត្រូវពិនិត្យឃើញថា មានភេទស្រី ០៣ នាក់ ដែលជនជាតិវៀតណាមទាំងនេះ បានលួចចូលមកស្នាក់នៅ និង ប្រកបមុខរបរដោយខុសច្បាប់ និង ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំង ២៨ នាក់នេះ ត្រូវបាន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យ ឯកសារតាមនីតិវិធីច្បាប់បន្ត៕

Share

Image
Image
Image