en     km
en     km

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត

Share

មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើបឌីជីថល់ រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើក ស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្ត ចំនួន ១នាក់ តួនាទី ជំនួយការ ផ្នែកទីផ្សារ ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងប្រាក់កម្រៃជើងសារ ១០% នៃកិច្ចសន្យាជាមួយអតិថិជនថ្មី ។

ភារកិច្ច និងការទទួលខុសត្រូវ

  • អនុវត្តតាមផែនការ​សកម្មភាពប្រចាំថ្ងៃ និងប្រចាំខែ តាមការចាត់តាំងរបស់ប្រធានផ្នែក។
  • រៀបចំ និង បញ្ជូនព័ត៌មានផ្សេងៗ អំពីសេវាក​ម្មរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ទៅអតិថិជន ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • យ៉ាងតិចជានិស្សិតកំពុងសិក្សាឆ្នាំទី ២ ផ្នែកទីផ្សារ ពាណិជ្ជកម្ម ឬ មុខជំនាញពាក់ព័ន្ធ ។
  • អាចធ្វើការពេលព្រឹក​ រឺ ល្ងាច ប្រសិនអាចធ្វើការមួយថ្ងៃពេញកាន់តែប្រសើរ។
  • មានគំនិតច្នៃប្រឌិត យល់ដឹងទូលំទូលាយ និង ឥរិយាបទវិជ្ជមាន លើផ្នែកលក់ ឬ ទីផ្សារ ។
  • ចេះប្រើប្រាស់កុំព្យូទ័រ  ដូចជា កម្មវិធី Word, Excel, Power point និង ចេះប្រើ Internet, Email ។
  • សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ ។
  • មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និងចេះភាសាអង់គ្លេស អាចអាន និង សរសេរបាន ។

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋាន ផ្ទះលេខ២០ ផ្លូវ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]

ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ៥​ ល្ងាច ។

បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។

សូមអរគុណ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង