en     km
en     km

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត

Share

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែល​ប្រើ​ប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួម​ចំណែក​លើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង​សង្គមជាតិ ។

អង្គការមណ្ឌល​ព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ១ រូប សម្រាប់មុខតំណែង អ្នកថត និងកាត់តវីដេអូ

ភារកិច្ច និង ការទទួលខុសត្រូវ

  • ធ្វើការងារជាមួយផ្នែកព័ត៌មានដើម្បីថត និងកាត់តវីដេអូព័ត៌មាន។
  • កាត់វីដេអូ បន្ទាប់ពីការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុស្ត្រីបានបញ្ចប់។
  • ចុះធ្វើការងារនៅខាងក្រៅតាមការចាត់តាំងជាមួយនឹងក្រុមការងារ នៃអង្គការមណ្ឌលព័ត៌មាន

ស្ត្រីកម្ពុជា។

  • ធានានូវគុណភាពវីដេអូ ដែលបានផលិតចុងក្រោយ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • សញ្ជាតិខ្មែរ
  • ជានិស្សិតកំពុងសិក្សា ឬបញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា, នាយកដ្ឋានប្រព័ន្ធផ្សាព្វផ្សាយ និងទំនាក់ទំនង ឬ ជំនាញពាក់ព័ន្ធ ។
  • មានចំណេះដឹងផ្នែកថត និងចេះប្រើប្រាស់កាមេរ៉ាតិចតួច ។
  • ចេះប្រើប្រាស់កម្មវិធីកាត់តវីដេអូ។
  • អាចមានពេលវេលាសម្រាប់ការស្ម័គ្រចិត្តពេញម៉ោង ។
  • ចេះភាសាខ្មែរ និង ប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ អាន និង ស្ដាប់ ។
  • ស្មោះត្រង់នឹងការងារ ចេះធ្វើការជាក្រុម ស្រលាញ់ និង លើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
  • មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected]

លេខទូរសព្ទទំនាក់ទំនង ៖ 069 848 013  / 011 780 510

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃ សុក្រ ទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤​ វេលាម៉ោង ៥​ ល្ងាច ។

(បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។)

Share

Image Not Found
Image

ព័ត៌មានទាក់ទង