ភ្នំពេញ៖ របាយការណ៍របស់សមាគមអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព កម្រស់១៣៥ទំព័រ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាបានបង្ហាញថា ស្ថានភាពនៃការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ សង្គមស៊ីវិល សហជីព និងគណបក្សនយោបាយនៅមានកម្រិតទាបនៅឡើយកាលពីឆ្នាំ២០២៣។
របាយការណ៍ឃ្លាំមើលសេរីភាពជាមូលដ្ឋាននៅកម្ពុជា។រូបភាពពីហ្វេសប៊ុកអាដហុក។
តាមរយៈការរកឃើញនេះ លោក នី សុខា ប្រធានសមាគមអាដហុក បានជំរុញដល់រដ្ឋាភិបាលអាណត្តិថ្មីនេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយជាជាងការទាត់ចោល ដ្បិតបើពុំដោះស្រាយឱ្យបានទាន់ពេលនិងចេះតែបណ្តែតបណ្តាយនោះ នោះបញ្ហាវិបត្តិសង្គមនិងសេដ្ឋកិច្ច និងកាន់តែមានសភាពធ្ងន់ធ្ងរឡើងជាពុំខាន។
ដើម្បីជ្រាបកាន់ច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងលោក នី សុខា ប្រធានសមាគមអាដហុក ដូចតទៅ!។
លោក នី សុខា ឡើងថ្លែងក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុករបស់លោក នី សុខា។