en     km
en     km

ADB ផ្តល់មូលនិធិបន្ថែម ៤០លានដុល្លារសម្រាប់គម្រោងបំរែបម្រួលអាកាសធាតុនៅកម្ពុជា

Share

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានប្រកាសផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាប្រមាណ ៣០លានដុល្លារ និងកម្ចី១០លានដុល្លារផ្សេងទៀត គាំទ្រដល់គម្រោងបំរែបម្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃមូលនិធិ Green Climate Fund របស់ធនាគារ ADB ។ មូលនិធិនេះនឹងបន្ថែមទឹកប្រាក់កម្ចី ៩០លានដុល្លារមកដល់កម្ពុជា ដើម្បីអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិ – ឧស្សាហកម្ម ធ្វើឱ្យមានលក្ខណៈអំណោយផលដល់អាកាសធាតុ។

 

                                               ដីបែកក្រហែងបង្ហាញពីកង្វះទឹកប្រើប្រាស់នៅទីជនបទមួយក្នុងប្រទេសកម្ពុជា។

 

យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណ ៤០លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីនឹងត្រូវផ្តល់មកកម្ពុជា តាមរយៈមូលនិធិ Green Climate Fund ដែលជាកញ្ចប់សាច់ប្រាក់សម្រាប់បញ្ហាបំរែបម្រួលអាកាសធាតុ។

ស្របពេនេះដែរ មូលនិធិ GCF ក៏បានបន្ថែមទឹកប្រាក់ ៩០លានដុល្លារ សំដៅបង្កើនភាពធន់ទ្រាំការដាំ ដំណាំ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និង ការកាត់បន្ថយកាកសំណល់កាបូនក្នុងវិស័យកសិកម្ម បានមកពីជំរុញថាមពលព្រះអាទិត្យនិងជីវថាមពល ព្រមទាំងការប្រែប្រួលអាកាសធាតុផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

បើតាម ADB គម្រោងប្រែប្រួលអាកាសធាតុនៃមូលនិធិ(GCF)នេះ ​បានផ្តល់ដល់ប្រទេសចំនួន ៣ រួមមានកម្ពុជា ម៉ុងហ្គោលី (Mongolia) និងប្រទេសតាជីគីស្ថាន (Tajikistan) ក្នុងទំហំទឹកប្រាក់ជាង១០៥លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារនេះ បង្កើននូវហិរញ្ញប្បទានអាកាសធាតុតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

ប្រទេសម៉ុងហ្គោលី មូលនិធិ GCF​ បានផ្តល់មូលនិធិចំនួន ៥០ លានដុល្លារ និងកម្ចីចំនួន ៩៥ លានដុល្លារបន្ថែមពីលើទឹកប្រាក់ចំនួន ៣៣៩ លានដុល្លារ ផ្តល់សម្រាប់អភិវឌ្ឍន៍តំបន់អេកូឡង់ដ៍ ដែលជាលំនៅដ្ឋានបៃតងចំនួន ១ ម៉ឺនខ្នង បង្កើតឱ្យមានថាមពលតម្លៃសមរម្យ និងប្រើប្រាស់ថាមពលកកើតឡើងវិញ។

ដោយឡែកប្រទេសតាជីគីស្ថាន វិញ ជំនួយឥតសំណងរបស់មូលនិធិ GCF បានផ្តល់កម្ចីចំនួន ៥ លានដុល្លារ ជួយកសាងសមត្ថភាពនៃអង្គភាពព្យាករណ៍ធាតុអាកាសជាតិដែលជាទីភ្នាក់ងាររដ្ឋ ដើម្បីសិក្សាអំពីព្យាករណ៍អាកាសធាតុដែលទាក់ទងទៅនឹងអាកាសធាតុ។

លោក Bambang Susantono អនុប្រធាន ADB នៃគម្រោងគ្រប់គ្រងចំណេះដឹងនិងការអភិវឌ្ឍដោយចីរភាពមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី មានផែនការប្រកបដោយមហិច្ឆតា ដើម្បីផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំចំនួន ៦ ពាន់លានដុល្លារដល់ឆ្នាំ២០២០ សម្រាប់គម្រោងអាកាសធាតុ។

លោកបន្តថា មូលនិធិ GCF ដែលទទួលបានពីមូលនិធិសកលនឹងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងនេះ ហើយជួយប្រទេសសមាជិកដែលកំពុងអភិវឌ្ឍន៍អាចដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបំពេញតាមការប្តេជ្ញារបស់ពួកគេក្រោមកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស។​

                                                                          បញ្ហាបំរែបំរួលអាកាសធាតុនាំឱ្យមានទឹកជំនន់។

 

កាលពីឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានផ្តល់ហិរញ្ញប្បទានបរិយាកាសជាង ៤,៥ ពាន់លានដុល្លារពីធនធានរបស់ខ្លួន។ ក្នុងនោះ ៣,៦ ពាន់លានដុល្លារសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុនិង ៩៣០ លានដុល្លារសម្រាប់ការបន្សាំនឹងការប្រែប្រួសអាកាសធាតុ។

មូលនិធិ Green Climate Fund (GCF) ដែលមានមូលដ្ឋាននៅទីក្រុង«សុងដូ»គឺជាមូលនិធិសកលបង្កើតឡើងដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ មូនិធិនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយរដ្ឋាភិបាលចំនួន ១៩៤ ប្រទេស ដើម្បីកំណត់ឬកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងជំរុញលំហូរនៃហិរញ្ញវត្ថុអាកាសធាតុដើម្បីវិនិយោគក្នុងការបំលែងថាមពលតិច និងការអភិវឌ្ឍធន់ទ្រាំនឹងអាកាសធាតុ។​

សម្រាប់ប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ចំណាត់ថ្នាក់ជាប្រទេសស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង១០ ដែលអាចរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កាលពីឆ្នាំ២០១៤ ទីភ្នាក់ងារវាយតម្លៃឥណទានអាមេរិក Standar & poor បានផ្តល់ចំណាត់ថ្នាក់សេដ្ឋកិច្ច និងទំនុកចិត្តដល់កម្ពុជា ជាប្រទេសងាយទទួលរងគ្រោះថ្នាក់បំផុតដោយសារការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេសសរុបចំនួន ១១៦ដែលបានវាយតម្លៃ៕

 

Share

Image
Image
Image