en     km
en     km

ADB ផ្តល់កម្ចី ៧០ លានដុល្លារ ដើម្បីកែលម្អគុណភាពផ្លូវជាតិលេខ ១ និង ៦

Share

ក្រុងភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានសម្រេចផ្តល់កម្ចីប្រមាណ ៧៧០ លានដុល្លារដល់កម្ពុជា ដើម្បីធ្វើការកែលម្អ គុណភាព និង លើកកម្ពស់កំណាត់ផ្លូវជាតិលេខ ១ និង ៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។

ពិធីចុះហត្ថលេខាផ្តល់ និង ទទួលកម្ចីនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះតែម្តងរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និង តំណាងមកពីADB។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ បានឲ្យដឹងបន្ថែមថា ថវិកាកម្ចីដែលមកពី ADB នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់លើកកម្រិតផ្លូវជាតិ លេខ ១ ចន្លោះពីអ្នកលឿងទៅបាវិត ពីកម្រាលកៅស៊ូ DBST នាពេលបច្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC និងជួសជុលផ្លូវជាតិលេខ ៦ ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ ដែលបច្ចុប្បន្នមានកម្រាល់កៅស៊ូ AC  ស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កំណាត់ផ្លូវទាំងនេ ះនឹងធ្វើការលើកកម្រិតដោយការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល ១៨ ខែ ហើយបន្តថែទាំងរយៈពេល ៣៦ ខែ សរុបប្រើពេល ៥៤ ខែ ដែឡនឹងចាប់ផ្តើមការដា្ឋនពីខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៣។

សូមបញ្ជាក់ថា តាមរយៈថវិកានេះ ក៏នឹងមានការស្ថាប់នាមន្ទីពិសោធន៍សម្ភារៈសំណង់ចំនួន ៤ កន្លែង នៅខេត្តក្រចេះ កំពត សៀមរាប និង ពោធិ៍សាត់ ដើម្បីបង្ករលក្ខណៈឲ្យក្រសួងសាធារណការ និង ដឹកជញ្ជូនធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់កាន់តែមានគុណភាពរឹងមាំល្អ៕

Share

Image
Image
Image