en     km
en     km

យុវតី​ ស៊ិ​ន​ វរ្ម័ន​៖​ ឈប់​រៀន​ព្រោះ​កត្តា​ជីវភាព​ខ្វះខាត​

Share

​ខេត្តបាត់ដំបង​៖​កត្តា​ជី​វិភាព​ខ្វះខាត​ជា​កត្តា​ចម្បង​គេ​នាំ​ឲ្យ​យុវតី​មួយ​រូប​បោះបង់​ការ​សិក្សា​ទាំង​វ័យក្មេង​។​

យុវតី​ ស៊ិ​ន​ វរ្ម័ន​ មាន​វ័យ​ ១៦​ ឆ្នាំ​ បាន​បោះបង់​ការ​សិក្សា​ត្រឹម​ថា្ន​ក់​ទី​ ១០ នៅវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង។ រូបភាព៖ ណុល គឹម ឡាង

​យុវតី​ ស៊ិ​ន​ វរ្ម័ន​ មាន​វ័យ​ ១៦​ ឆ្នាំ​ បាន​បោះបង់​ការ​សិក្សា​ត្រឹម​ថា្ន​ក់​ទី​ ១០​ កាលពី​ខែ​មួយ​ខែ​មុន​ ព្រោះ​ឪពុក​ម្តាយ​របស់​នាង​គ្មាន​លទ្ធភាព​ឲ្យ​កូន​រៀន​រហូត​បន្ត​ទៀត​។​ ម្តាយ​របស់​នាង​ជា​ មេផ្ទះ​ ហើយ​ឪពុក​ជា​គ្រូ​គង្វាល​។​
​យុវតី​ វរ្ម័ន​ បញ្ជាក់​ថា​ គ្រួសារ​នាង​ក្រីក្រ​ណាស់​ និង​មាន​បងប្អូន​បង្កើត​ច្រើន​គឺ​ចំនួន​ ៨​ នាក់​ ដែល​ជា​បន្ទុក​ធ្ងន់​សម្រាប់​គ្រួសារ​របស់​គាត់​ បើ​ទោះបីជា​បងៗ​របស់​នាង​មានគ្រួសារ​អស់ហើយ​ក៏​ដោយ​។​

​យុវតី​រូប​បន្ថែម​ថា​ ម្យ៉ាងទៀត​សាលារៀន​ឆ្ងាយ​ពី​ផ្ទះ​របស់​នាង​គឺ​មាន​ចម្ងាយ​ប្រមាណ​ ១០​ គីឡូម៉ែត្រ​។​
​យុវតី​ ស៊ិ​ន​ វរ្ម័ន​៖​ «​ខ្ញុំ​មាន​អាយុ​ ១៦​ ឆ្នាំ​ ខ្ញុំ​ឈប់​រៀន​នៅ​ថ្នាក់​ទី​ ១០​ នៅ​វិទ្យាល័យ​មោងឫស្សី​ មូលហេតុ​ដោយសារ​គ្មាន​លុយ​ អត់​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា​ គ្មាន​អ្នក​ជួយ​កិច្ច​ផ្ទះ​ ប៉ុន្តែ​នាង​នូវ​ចង់​រៀន​បន្ត​»​។​

​បច្ចុប្បន្ន​យុវតី​ វរ្ម័ន​ រស់នៅ​ភូមិ​ទួល​ព្រំ​២​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​

​នាង​សង្កេត​ឃើញ​ថា​ មាន​អ្នក​ភូមិ​ជាមួយ​នាង​ពីរ​បី​នាក់​ទៀត​បាន​ឈប់​រៀន​ដែរ​នៅ​ឆ្នាំ​នេះ​ ប្រហែលជា​មក​ពី​បញ្ហា​ជីវភាព​។​

​អត្រា​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​ ២០១៦-២០១៧​ មាន​ចំនួន​ ៩៣,៥%​សម្រាប់​បឋម​សិក្សា​ និង​ ៥៥,៧%​ សម្រាប់​អនុ​វិទ្យាល័យ​ និង​ ២៥,១%​ នៅ​វិទ្យាល័យ​។​

​បើ​តាម​តួលេខ​របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្នាក់បឋមសិក្សា​ មាន​សិស្ស​៦,៦%​ រៀន​ត្រួតថ្នាក់​ និង​សិស្ស​ ៤,៦%​ បោះបង់​ការ​សិក្សា​។​ ចំពោះ​កម្រិត​អនុ​វិទ្យាល័យ​វិញ​ មាន​សិស្ស​ ២,៨%​ រៀន​ត្រួតថ្នាក់​ជា​រៀង​រាល់​ឆ្នាំ​ និង​ ១៩,៤%​ បោះបង់​ការ​សិក្សា​ចោល​៕ អត្ថបទ៖ ណុល គឹមឡាង 

Share

Image
Image
Image