en     km
en     km

ស្ដ្រីកម្មកររោងចក្រសេងបូម្នាក់លើកដាតវ៉ាសុំចូលធ្វើការវិញ ក្រោយរោងចក្របញ្ឈប់ការងារជិត៥ខែ

Share

អ្នកស្រីរឿន កូលាប ដែលជាកម្មកររោងចក្រ សេងបូ បានចេញមុខតវ៉ាជាលើកដំបូង ក្រោយរោងចក្របញ្ឈប់ការងារជិត៥ខែ។ នៅថ្ងៃនេះ អ្នកស្រីបានស្នើឱ្យអ្នកពាក់ព័ន្ធជួយអន្ដរាគមន៍រកយុត្តិធម៌ផងដែរ ព្រោះអ្នកស្រីអះអាងថា គ្មានកំហុសអ្វីទេ គ្រាន់តែបង្កើតសហជីពតែប៉ុណ្ណោះ តែត្រូវបានបណ្ដេញចេញ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

ស្ដ្រីកម្មកររោងចក្រម្នាក់ឈ្មោះថា រឿន កូលាប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទៅឈរតវ៉ានៅមុខរោងចក្រ សេងបូ ហ្គាមិន ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួកយកគាត់ចូលធ្វើការវិញ។ ផ្អែកតាមបទសម្ភាសន៍ពីសហពន្ធ័សហជីពសេរីកម្មករ អ្នកស្រី រឿន កូលាប បញ្ជាក់ថានេះជាលើកដំបូងដែលអ្នកស្រីមកធ្វើការតវ៉ាដល់រោងចក្រតែម្ដង ក្រោយរោងចក្របានបញ្ឈប់អ្នកស្រីតាំងពីខែមិថុនា ឆ្នាំ២០២៣ និងមិនមានហេតុផលច្បាស់លាស់នោះទេ ក្រៅពីការបង្កើតសហជីពនៅក្នុងរោងចក្រ។

កម្ពុជាបានទទួលសច្ចាប័នអង្គការពលកម្មអន្តរជាតិ លើអនុសញ្ញាលេខ ៨៧ និង៩៨ ស្ដីពីការ ការពារសិទ្ធិសហជីព និងការតវ៉ា។ យ៉ាងណា ក្នុងការបង្កើតសហជីពនៃរោងចក្រសេង បូ ត្រូវបានរោងចក្រនេះបញ្ឈប់កម្មករដែលជាសហជីពចំនួន១១នាក់។ នេះបើផ្អែកតាមអ្នកស្រី កូលាប ដដែល។ តែអនុប្រធាននៃសហជីពម្នាក់ត្រូវបានទទួលឱ្យធ្វើការវិញ បន្ទាប់ពីដាក់លិខិតសុំចូលបម្រើការងារ នៅតែលោកស្រីកូលាប និងអនុប្រធានមួយរូបទៀត និងសមាជិកផ្សេងទៀតដែលរោងចក្រមិនទទួល។

តំណាងក្រុមហ៊ុនម្នាក់បានចេញមកជជែកជាមួយសហពន្ធ័សហជីពសេរីកម្មករ ថាមិនបានទទួលសំណើរពីអ្នកស្រី រឿន កូលាប ដើម្បីស្នើសុំចូលធ្វើការវិញនោះទេ។ ខណៈសហពន្ធ័សហជីពសេរីកម្មករអះអាងថា សំណើរសុំចូលធ្វើការវិញបានដាក់ព្រមគ្នាជាមួយ អនុប្រធាសហជីពកម្នាក់ដែលក្រុមហ៊ុនទទួលឱ្យធ្វើការ។

ក្នុងការលើកបដាតវ៉ានាព្រឹកនេះ អ្នកស្រី រឿន កូលាប បានស្នើឱ្យអាជ្ញាធរដែលពាក់ព័ន្ធនិងការងារ ជួយអន្ដរាគមន៍រកយុត្តិធម៌ឱ្យអ្នកស្រី ព្រោះការដែលអ្នកស្រីធ្វើជាប្រធានសហជីព គឺដើម្បីការពារសិទ្ធិកម្មករពីការគាបសង្កត់ និងកេងប្រវញ្ចពីខាងរោងចក្រ។

គួរជម្រាបថា អ្នកស្រី រឿន កូលាប ធ្លាប់បានចូលបំភ្លឺនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជុំវិញពាក់បណ្ដឹងតវ៉ារបស់ពួកគេចំនួន២លើក ប៉ុន្តែអ្នកស្រីថា មិនមានជំនឿលើក្រសួងថានឹងដោះស្រាយឱ្យគេអាចចូលធ្វើការវិញឡើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង