loader

ផលិតផលកែច្នៃចេញដើមទ្រាំងក្លាយជាប្រភពចំណូលទ្រទ្រង់ជីវភាពស្រ្តីក្នុងសហគមន៍ព្រៃឈើខេត្តព្រះវិហារ

ការរកប្រាក់ចំណូលបន្ថែមពីការកែច្នៃចេញពីអនុផលព្រៃឈើ នៅតែជាទីអាស្រ័យផលសម្រាប់ប្រជាកសិករនៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិព្រៃឈើមួយនៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះ ពលរដ្ឋជាពិសេសស្រ្តីនៅក្នុងសហគមន៍​បានទាញយកប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ វែកបាយ កន្ទេល ផ្លែដាវ និង ឈើច្រត់ លក់ចេញទៅលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីកសិផលសម្រាប់ការទ្រទ្រង់ជីវភាពនៅក្នុងគ្រួសារ។

អង្គុយនៅក្រោមរោងឈើតូចមួយប្រក់ដោយកៅស៊ូប៉ារ៉ាតង់ នៅជាប់នឹងមាត់ផ្លូវ ស្រ្តីចំណាស់ម្នកា់វ័យជាង ៥០ឆ្នាំ   កំពុងអង្គុយឈូស និង បិទចង្កឹះដែលច្នៃចេញពីដើមទ្រាំង នោះគឺ អ្នកស្រី ឈឹម ឡា។ អ្នកស្រី ឈីម ឡា ជាពលរដ្ឋមួយរូបរស់នៅក្នុងសហគមន៍ព្រៃឈើភូមិសង្កែរ ឃុំសង្កែរ ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ទាំងទឹកស្រស់ស្រាយថា មុខរបរច្នៃដើមទ្រាំងជាផលិតផលប្រើប្រាស់នេះ បានក្លាយទៅជាមុខរបរមួយបន្ថែមជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់អ្នកស្រី និង ស្រ្តីផ្សេងៗទៀតនៅក្នុងសហគមន៍មានជីវភាពប្រសើរជាងមុន។
អ្នកស្រីបានរៀបរាប់ដូច្នេះថា៖

“ខ្ញុំឈឺក៏បានចង្កឹះទ្រាំងនេះជួយគាំទ្រ​ ទិញថ្នាំ ទិញម្ហូបហូប ធ្វើស្រែ ទិញប្រេង គោយន្ត ក៏បានចង្កឹះទ្រាំង នេះគាំទ្រ”

ក្រៅពីជួយសម្រួលជីវភាពរស់នៅរបស់ស្រ្តីខាងលើក្នុងការយកមកច្នៃធ្វើជាចង្កឹះ បានមួយផ្នែកធំហើយ ទ្រាំងនៅតែជាធនធានធម្មជាតិដែលមានអត្ថប្រយោជន៍តាំងពីដើមដល់ស្លឹក។ ជាក់ស្តែងក្រៅពី យកមកច្នៃ ជាចង្កឹះ ដើមត្រែងក៏អាចធ្វើជា ឈើច្រត់ វែកបាយ ផ្លែដាវ ហើយ ស្លឹករបស់ដើមទ្រាំងក៏មានប្រយោជន៍សម្រាប់អោយប្រជាសហគមន៍ យកមកច្នៃធ្វើជាកន្ទេល ក្រុង ស្មុក  ផងដែរ។

ងាកមក អ្នកស្រី ជួប អៀង វ័យ៦១ឆ្នាំ រស់នៅសហគមន៍ព្រៃឈើធម្មជាតិឆែបកើត ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ មានមុខរបរជាអ្នកត្បាញកន្ទេរពីទ្រាំង បាននិយាយរៀបរាប់ថា អ្នកស្រីរកចំនូលដោះស្រាយជីវភាពបាន ក៏ដោយសារការត្បាញកន្ទេរលក់នេះដែរ។ អ្នកស្រីបន្ថែមថា កម្រៃដែលបានមកពីការត្បាញនេះ វជួយសម្រាលបន្ទុកអ្នកស្រីនៅក្នុងការដើរស៊ីឈ្នួលគេ ជួនកាលពេលខ្លះមិនអាចនឹងដោះស្រាយបានទៀតផង។

អ្នកស្រីលើកឡើងថា៖ “ បានជំនួយលុយកាក់ពេលណាដែលយើងខ្វះស្លៀកខ្វះពាក់ បានដោះស្រាយទិញនេះទិញនោះ បើចាំតែលុយដែលដើស៊ីឈ្នួលគេវាហត់ វាមិនបាន ម្លោះហើយក៏ខំត្បាញកន្ទេលជំនួសការងារដែលយើងដើរស៊ីឈ្នួលគេ វាហត់ណាស់”

អ្នកស្រីបានរៀបរាប់ទៀតថា ក្នុងរយៈពេល១ ខែអ្នកស្រីត្បាញកន្ទេលបានយ៉ាងតិច ៣ អាស្រ័យទៅតាមទំហំនិងប្រវែងកន្ទេល។

អ្នកស្រីបានបន្តថា កង្វះទីផ្សារនៅតែជារឿងដែលគួរអោយព្រួយបារម្ភ ព្រោះតែសព្វថ្ងៃមិនមានឈ្មួញ ឬភ្ញៀវទេសចរណ៍ណាមកទិញ​ មានតែអ្នកស្រុកគ្នាឯងដែលជាអតិថិជន។

អ្នកស្រីបន្ថែមដូច្នេះថា៖ “អត់មានកន្លែងទីផ្សារលក់ដូរទេប៉ុន្តែគ្នាឯងទិញប្រើប្រាស់បន្តិចបន្តួច”​

លោក តិត​​ ផូ មេឃុំសង្កែ១ មានប្រសាសន៍ថាលោកសប្បាយចិត្ត​ ​នៅពេលឃើញប្រជាសហគមន៍ចេះកែច្នៃផលិតផល​ចេញពីអនុផលព្រៃឈើ មកធ្វើជាសម្ភារប្រើប្រាស់ និងលក់ទៅកាន់ទីផ្សារ។  លោកមេឃុំជម្រុញប្រជាពលរដ្ឋ គួរតែបន្តចូលរួមរក្សា និងទាញយកអនុផលព្រៃឈើ អោយបានច្រើន សម្រាប់កែច្នៃចេញជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ពួកគេ។

លោកបន្តដោយក្ដីរំពឹងថា នៅពេលខាងមុខ នឹងមាន​ទីតាំងសមរម្យ និង​​​ផ្លាកដាក់លក់ផលិតផលអោយបានត្រឹមត្រូវ មួយប្រចាំសហ​គមន៍។ លោកសុំស្នើរដល់អង្គការ ​​អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតជួយផ្សព្វផ្សាយ រកទី​ផ្សារជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេះ ដើម្បីអោយពួកគាត់អាចរកចំណូលន្ថែមអភិវឌ្ឍន៍សហគមន៍អោយរីកចម្រើនទាំងអស់គ្នា។

លោក ស៊ីម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេស​កម្ពុជា របស់អង្គការ​ NTFP-EP ប្រាប់អោយដឹងថា កាលពីឆ្នាំកន្លងទៅប្រជាពលរដ្ឋអាចរកចំណូលបាន ​១០លានរៀលក្នុងមួយឆ្នាំ។ ដោយឡែកនៅក្នុងឆ្នាំ២០២០នេះលោកថាចំណូល បានធ្លាក់ចុះនៅសល់ត្រឹមតែ ៥លានរៀន​ តែប៉ុណ្ណោះដែលជាហេតុនាំអោយមានការប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចអ្នកផលិតក៏ដូចជា ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

លោក​បញ្ជាក់ថា អង្គការ NTFP-EP នៅតែមានឆន្ទក្នុងការស្វែងរកទីផ្សារជូនដល់សហគមន៍​​​និងធ្វើយ៉ាងណា ជួយអោយសហគមន៍នេះមានភាពរីកចម្រើន និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ស៊ឹម ប៊ុនធឿន៖ “ក្នុងនាម NTFP-EP ដែលបានធ្វើការជាមួយសហគមន៍កែច្នៃចង្កឹះទ្រាំងនេះ យើងនៅតែមានឆន្ទក្នុងការស្វែងរកទីផ្សារជួយដល់សហគមន៍ ហើយស្របពេលគ្នានេះដែរយើងក៏បានផ្ដល់នូវលក្ខណ្ឌបច្ចេកទេសមួយចំនួនដើម្បីកែច្នៃចង្កឹះអោយវាបានល្អជាងនេះ ស្អាតជាងនេះ ហើយរំលេច នូវអត្តសញ្ញាណរបស់ពួកគាត់ទៀត”។

ផលិតផលសហគមន៍ ចង្កឹះទ្រាំងបិទដោយដៃ ​ស្ថិតនៅ ភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ​ត្រូវបានបង្កើតឡើងនៅឆ្នាំ2018 ដោយមានការចូលរួមពីអង្គការកម្មវិធី ផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា NTFP-EP គាំទ្រថវិការពីគម្រោងព្រៃឡង់បៃតងតាមរយ: មូលនិធិទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ USAID។  

ដើមទ្រាំងជារុក្ខជាតិម្យ៉ាង មានសណ្ឋានស្រដៀងដើមត្នោត មានដើមកំណើតនៅភាគខាងកើត និងភាគត្បូងនៃប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ នៅប្រទេសកម្ពុជា មាននៅតំបន់មួយចំនួនដូចជាខេត្តព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ ជាទូទៅ ដើមទ្រាំងត្រូវបានគេហៅបានពីរបែប គឺទ្រាំង ឬខ្ជែង។ ទ្រាំងគឺជាគែមទាំងសងខាងនៃធាងពេលចាស់ទៅ រីឯ ខ្ជែងគឺជា​តួនៃដើមពេលនៅខ្ជី។ ទ្រាំងត្រូវបានដុះនៅតាមតំបន់ព្រៃល្បោះ មានអាយុកាលពី៦០ ទៅ៨០ឆ្នាំ មានកម្ពស់រហូតដល់១០ ម៉ែត្រ ផ្កាតែម្ដងគត់ក្នុងមួយជីវិត ហើយវានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។

នៅក្នុង​ឆ្នាំ២០១៩ សហគមន៍ក្រុមកែច្នៃទ្រាំង អាចរកប្រាក់ចំនូលប្រមាណ ៣៥០០ដុល្លា ក្នុងមួយឆ្នាំតាមរយការលក់ចង្កឹះទ្រាំង ឈើច្រត់ វែកបាយ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត។

ទ្រាំង​ បានជួយសម្រួល ក៏ដូចជាទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះ បានច្រើនយ៉ាងច្រើន ជាពិសេសស្រ្តីៗដែលទំនេរពីការធ្វើស្រែចម្ការ។ ប៉ុន្តែស្រ្តីក្នុងសហគមន៍មានក្ដីបារម្ភយ៉ាងខ្លាំង ព្រោះបទល្មើសព្រៃឈើខុសច្បាប់នៅតែបន្តកើតមានក្នុងសហគមន៍ ពិសេសការកាប់ទន្ទ្រានដើមទ្រាំងយ៉ាងអនាធិបតេយ្យ [….]

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ផលិតផលកែច្នៃចេញដើមទ្រាំងក្លាយជាប្រភពចំណូលទ្រទ្រង់ជីវភាពស្រ្តីក្នុងសហគមន៍ព្រៃឈើខេត្តព្រះវិហារ

ការរកប្រាក់ចំណូលបន្ថែមពីការកែច្នៃចេញពីអនុផលព្[...]

«ជំងឺរបេង»ឃាតករលាក់មុខសំងំសម្លាប់ជីវិតមនុស្សយ៉ាងស្ងៀមស្ងាត់

កាលពីជាង ១០ ឆ្នាំមុន គឺនៅក្នុងពិធីបង្កក់កូនប្[...]

ស្ថានទូតអាមេរិកអញ្ជើញផលិតករភាពយន្ដវិស័យSTEMមកបំផុសគំនិតក្មេងជំទង់កម្ពុជា

ភាពយន្ដពាក់ព័ន្ធនឹងវិស័យធំចំនួនបួនគឺScience វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x