en     km
en     km

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

Share

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភាអាមេរិក៣រូប នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកនូវការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុងរបស់អធិបតេយ្យភាពខ្លួនឡើយ។

កញ្ញា ឆោម ពៅនិការាយការណ៍៖

សេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្សព្វផ្សាយជា​សាធារ​ណៈ​ ​កាលពីថ្ងៃ​ទី២៣ឧសភា មានសេចក្ដីដូចនេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកនូវការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុងរបស់អធិបតេយ្យភាពកម្ពុជា ដែលខ្លួនបាននិងកំពុងអនុវត្តនីតិរដ្ឋ ទាំងច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ និងសិទ្ធិសេរីសស៊ីវិលរបស់ខ្លួន។ កម្ពុជាអនុវត្តច្បាប់ក្នុងឋានៈខ្លួនជានីតិរដ្ឋ​ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិនិងឆន្ទៈរបស់ប្រជាជន ក៏ដូចជារួមចំណែកដល់កិច្ចការពារនិងរក្សាសន្តិភាពពិភពលោកក្នុងក្រមខណ្ឌអង្គការសហប្រជាជាតិដែរ»។

សេចក្តីស្នើច្បាប់ដែលផ្ដួចផ្ដើម ដោយសមាជិកព្រឹទ្ធសភានេះ ត្រូវបានហៅថា «ច្បាប់ស្តីពីការទទួល ខុសត្រូវរបស់កម្ពុជា និងការវិលត្រឡប់វិញនូវការវិនិយោគ» ឆ្នាំ២០១៩ ។

សមាជិកព្រឹទ្ធសភាបីរូបនេះ មានលោក លីនស៉ី ហ្ក្រែម (Lindsey Graham) លោក ឌីក ដឺប៊ីន (Dick Durbin) និងលោក ម៉ាកូ រូប៊ីអូ (Marco Rubio)។

ក្នុងសេចក្ដីចម្លងនៃសេចក្ដីស្នើច្បាប់ដដែលនោះ បានគូសបញ្ជាក់ចំៗអំពី ការទាមទារឱ្យដោះលែង លោកកឹម សុខា ពីការឃុំឃាំងក្នុងលំនៅដ្ឋានដោយឥតលក្ខខណ្ឌ ទម្លាក់ចោលបទចោទប្រកាន់ព្រហ្មទណ្ឌ នានាប្រឆាំងនឹងលោក សម រង្ស៊ី និងអ្នកប្រឆាំងរដ្ឋាភិបាលជាច្រើនរូបទៀតក្នុងនោះមានការ ទម្លាក់ការចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីចំនួនពីរនាក់ គឺ លោក អ៊ួន ឈិន និង លោក  យាងសុធារិន្ទ ព្រមទាំងទាមទារឱ្យសភាកម្ពុជា លុបចោលច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងបើកដំណើរការឡើងវិញ និង ផ្តល់នីតិសម្បទា ដល់មន្រ្តីជាន់ខ្ពស់ បក្សប្រឆាំងទាំងអស់ ដែលរងបម្រាមសិទ្ធិនយោបាយ ដូចដែលតុលាការកំពូលចេញ សាលក្រមរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃ១៦វិច្ឆិកា និង ហាមសមាជិកអចិន្រ្ដៃយ៍បក្ ស១១៨រូបធ្វើនយោបាយ។ យ៉ាងណា ក៏មានអតីតមន្រ្ដីគណបក្សនេះ ប្រមាណជិត១០រូប បានសុំសិទ្ធិធ្វើនយោបាយតាមរយៈផ្លូវក្រោយនៃច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោបាយ។

ថែមទៀតនេះ សេចក្ដីស្នើច្បាប់នោះបានរំលេចអំពីកម្ពុជាក្នុងទំនាក់ទំនងអន្ដរជាតិ តែថា រាជរដ្ឋាភិបាលកម្ពុជាត្រូវប្រកាន់ជំហរឯករាជ្យ ការពារសន្ដិសុខតំបន់ អធិបតេយ្យភាពរបស់កម្បុជា មិនលុះតាមឥទ្ធិពលចិនសង្គមនិយម ក៏ដូចជាគោលរពសិទ្ធិ និង ករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

សេចក្ដីស្នើច្បាប់ដែលទទួលបានចុងក្រោយនេះ ក៏ស្រដៀងនឹងសេចក្ដីស្នើច្បាប់របស់សមាជិកព្រឹទ្ធ សភាអាមេរិកដែលបានធ្វើឡើងកាលពីឆ្នាំ២០១៨ដែរ គឺ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា តាមរយៈ ទីមួយគឺបង្កកទ្រព្យសម្បត្តិមន្រ្តីទាំងនោះ ទីពីរគឺព្យួរការអនុគ្រោះពន្ធទូទៅ ឬ GSP និង ទីបីគឺមិនបន្ធូរបន្ថយចំពោះការជំពាក់បំណុលអាមេរិក។

អ្នកវិភាគដែលវិទ្យុស្ត្រីធ្លាប់សុំការយល់ឃើញអំពី ការអះអាងរបស់រដ្ឋាភិបាលកម្ពុជាដែលថាកម្ពុជា បាន​ប្រកាន់យកនីតិរដ្ឋនិងប្រជាធិបតេយ្យមួយត្រឹមត្រូវ ពួកគាត់ បានហៅការអះអាងនេះ ថាមិនឈរលើ​គោល​ការណ៍នៃរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិសំដៅការពារ សិទ្ធិ​នយោបាយ​របស់​ពល រដ្ឋនោះឡើយ៕

 

Share

Image
Image
Image