en     km
en     km

កម្ពុជា-វៀតណាមពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម និងពន្លឿនការសាងសង់ផ្សារគំរូព្រំដែន

Share

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មក្នុងជំនួបមួយដែលធ្វើឡើងរវាងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ប្រទេសទាំងពីរកំពុងធ្វើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា ជាពិសេសការពន្លឿនផែនការសាងសង់ផ្សារគំរូឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងជំនួបកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៨ ដដែលនេះ ឱ្យដឹងបន្ដថា ភាគីវៀតណាមបានផ្ដល់ជំនួយជាទឹកប្រាក់ជាង ២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ផ្សារគំរូព្រំដែនជាលើកដំបូងនេះ។

ផ្សារគំរូព្រំដែន ឬផ្សារដា ដែលកម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់ត្រឹមចុង​ឆ្នាំ​២០១៨អោយរួច គឺស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា  ក្រៅពីការជម្រុញអោយផ្សារព្រំដែនគំរូ ឬផ្សារដែររួចរាល់នៅចុងឆ្នាំ ២០១៨ ភាគីវៀតណាមក៏បានបង្ហាញជំហរក្នុងការពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​សម្រេច​បាន​ ៥០០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិច នៅ​បណ្ដាឆ្នាំ​ខាងមុខផងដែរ៕

Share

Image
Image
Image