loader

កម្ពុជា-វៀតណាមពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម និងពន្លឿនការសាងសង់ផ្សារគំរូព្រំដែន

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មក្នុងជំនួបមួយដែលធ្វើឡើងរវាងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ប្រទេសទាំងពីរកំពុងធ្វើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា ជាពិសេសការពន្លឿនផែនការសាងសង់ផ្សារគំរូឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងជំនួបកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៨ ដដែលនេះ ឱ្យដឹងបន្ដថា ភាគីវៀតណាមបានផ្ដល់ជំនួយជាទឹកប្រាក់ជាង ២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ផ្សារគំរូព្រំដែនជាលើកដំបូងនេះ។

ផ្សារគំរូព្រំដែន ឬផ្សារដា ដែលកម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់ត្រឹមចុង​ឆ្នាំ​២០១៨អោយរួច គឺស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា  ក្រៅពីការជម្រុញអោយផ្សារព្រំដែនគំរូ ឬផ្សារដែររួចរាល់នៅចុងឆ្នាំ ២០១៨ ភាគីវៀតណាមក៏បានបង្ហាញជំហរក្នុងការពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​សម្រេច​បាន​ ៥០០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិច នៅ​បណ្ដាឆ្នាំ​ខាងមុខផងដែរ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបចាប់ផ្ដើមបង្កកទ្រព្យសម្បត្តិមន្ត្រីវេណេហ្សូអេឡាករណីមិនទទួលស្គាល់ការបោះឆ្នោត

ក្រុមអ្នកការទូតសហភាពអឺរ៉ុបប្រចាំនៅទីក្រុងព្រុ[...]

អាជ្ញាធរម៉ាឡេស៊ីរឹបអូសគ្រឿងអលង្កាគ្រួសារអតីតនាយករដ្ឋមន្ត្រីមានតម្លៃជិត ៣០លានដុល្លារ

នាយកដ្ឋានស៊ើបអង្កេតនៃក្រសួងមហាផ្ទៃបាននិយាយថា [...]

ត្រាំលុបចោលជំនួបជាមួយគីមជុងអ៊ុន​ អ្នកសង្កេតការណ៍ព្រមានពីការបង្កភាពតានតឹងឡើងវិញ

ក្ដីរំពឹងថានឹងមានជំនួបកំពូលរវាងលោកដូណាល់ត្រាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត