en     km
en     km

សភាម៉ាឡេស៊ីត្រូវបានរំលាយមុនការបោះឆ្នោត

Share

សភានៃប្រទេសម៉ាឡេស៊ីត្រូវបានរំលាយហើយ នៅថ្ងៃ សុក្រ ទី៧មេសានេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសភានីតិកាលទី ១៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤សីហាឆ្នាំ២០១៨។

លោក ណាជីព រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា ការរំលាយសភានៅពេលនេះធ្វើឡើងតាមច្បាប់របស់ប្រទេស ហើយសង្ឃឹមថា គណបក្ស UMNO នឹងបន្តឈ្នះឆ្នោតមួយអាណត្តិទៀត។

គណបក្ស UMNO បានដឹកនាំប្រទេសតាំងពីឆ្នាំ១៩៥៧ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យភាពពីអាណានិគមអង់គ្លេស។

គណបក្សនេះ បានជ្រុះអាសនៈជាបន្តបន្ទាប់ ចាប់តាំងពីអាណត្តិតទី១២ ។

អ្នកសង្កេតការណ៍ ព្រមានថានៅក្នុងការបោះឆ្នោតសភាលើកនេះ បក្សUMNO អាចនឹងជ្រុះអាសនៈទៀតហើយអាចចាញ់ឆ្នោតតែម្ដង ព្រោះលោកណាជិពមានអាស្រូវ​ជាច្រើនកើតឡើងជាពិសេសសង្ស័យថាជាប់ពាក់ព័ន្ធការផ្ទេរប្រាក់ជិត ៧០០លានដុល្លារ ពីធនាគារ1MDB។

បក្សប្រឆាំងរួបរួមនៅពេលនេះដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាមាដដែលជាអ្នកនយោបាយមានប្រប្រជាប្រិយភាពបំផុត៕ ប្រភព:CNA

Share

Image
Image
Image