en     km
en     km

មេដឹកនាំ​បក្ស​ធំ​ពីរ​គ្រោង​ពិភាក្សា​លើ​ការ​កែ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​សង្កាត់​

Share

​​លោក​ស​ ខេ​ង​ និង​លោក​សម​ រ​ង្ស៊ី​ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​វិមាន​រដ្ឋសភា​នា​ល្ងាច​ថ្ងៃ​ពុធ​ ទី​២៣​ ខែកញ្ញា​ស្អែក​នេះ​ ដើម្បី​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​។
150922-cheata-News-1-dara-ed-pix-1
​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ចុះ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ថ្នាក់ដឹកនាំ​តំណាងរាស្ដ្រ​ នៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ គឺ​លោក​ស​ ខេ​ង​ ជា​ថ្នាក់ដឹកនាំ​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​សម​ រ​ង្ស៊ី​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​អំពី​ វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ នៅ​វិមាន​រដ្ឋសភា​ នា​ម៉ោង​ ១៧:៣០​នាទី​ល្ងាច​។

​សូម​រំឭក​ថា​ ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ព្រះ​សីហ​នុ​ កាលពីដើម​ខែកញ្ញា​នេះ​ លោក​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​ឃោសនា​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ឆ្លងកាត់​ឃុំ​ និង​សង្កាត់​ផ្សេង​ឡើយ​ ព្រោះ​ពិបាក​ក្នុង​ការពារ​សណ្តាប់ធ្នាប់​សន្តិសុខ​។​ នៅ​ក្នុង​ពិធី​នោះ​ដែរ​ លោក​ ស​ ខេ​ង​ ទម្លាយ​ព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា​ គណបក្ស​ទាំង​ពីរ​បាន​ខ្វែងគំនិត​គ្នា​លើ​ការ​ហែ​ក្បួន​ឃោសនា​ឆ្លងកាត់​ឃុំ​សង្កាត់​ និង​រយៈពេល​នៃ​ការ​ឃោសនា​៕

Share

Image
Image
Image