en     km
en     km

សកម្មជនក្រុងហុងកុងបង្ហាញការឈឺចាប់ខឹងចិនដែលឃុំខ្លួនជ័យលាភីម្នាក់រហូតស្លាប់

Share

សកម្មជនអ្នកប្រជាធិបតេយ្យនៅ ទីក្រុងហុងកុងបាននាំគ្នាសម្ដែងមរណៈទុក្ខ ដោយសារ ជ័យលាភី នូប៊ែលសន្តិភាពខាងសិទ្ធិមនុស្ស លោក Liu Xiaobo បានស្លាប់ដោយសារជំងឺមហារីក ខណៈលោកស្ថិតនៅក្នុងពន្ធនាគារ។

 

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia  សកម្មជនអ្នកប្រជាធិបតេយ្យនិយមនៅ ក្រុងហុងកុង ចាប់ផ្ដើមប្រមូលផ្ដុំគ្នាតាំងពីថ្ងៃព្រហស្បតិ៍ ទី១៣ កក្កដា ម្សិលមិញ ហើយ នៅថ្ងៃនេះពួកគេបន្តប្រមូលផ្ដុំគ្នាទៀត ដោយសម្ដែងកំហឹងនឹងក្រុងប៉េកាំង ករណីឃុំខ្លួនអ្នកប្រឆាំងរដ្ឋាភិបាលរូបនេះរហូតដល់ស្លាប់។

ក្រុមសកម្មជន បានហៅការឃុំខ្លួនជ័យលាភីនូប៊ែលសន្តិភាពរូបនេះថា ជាអំពើអមនុស្សធម៌ដោយមិនមានការគោរពសិទ្ធិមនុស្សអ្វីឡើយ។ ក្រុមសកម្មជនបានចាត់ទុកលោក Liu Xiaobo និម្មិតរូបនៃ សេរីភាពក្រុងហុងកុង។ ប្រធានាធិបតីចិន ស៊ីជីនភីង មិនទាន់ ឃើញប្រតិកម្មនឹង ការសម្ដែង កំហឹងរិះគន់ របស់អ្នកប្រជាធិបតេយ្យ នៅក្រុង ហុងកុងនោះទេ៕

Share

Image
Image
Image