en     km
en     km

ខេត្តធំៗចំនួន ២ ត្រៀមលក្ខណជាស្រេចទទួលភ្ញៀវទេសចរឆ្នាំសកល ២០១៨នេះ

Share

ក្រុងភ្នំពេញ៖ ខេត្តធំៗចំនួន ២ដែលជាគោលដៅទេសចរណ៍របស់អ្នកធ្វើដំណើរកំសាន្ត គឺខេត្តសៀមរាបអង្គរ និងខេត្តជាប់មាត់សមុទ្រ ព្រះសីហនុ បានត្រៀមខ្លួនរួច និងរៀបចំកម្មវិធីកំសាន្តមួយចំនួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៨ នេះ។ នេះបើយោងតាមមន្រ្តីខេត្ត និងមន្រ្តីទេសចរខេត្តខាងលើប្រាប់វិទ្យុនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល ២០១៨ ខេត្តចំនួន ២ បានត្រៀមខ្លួនរួចជាស្រេច ដោយរឹតបណ្តឹងលើការត្រួតពិនិត្យការងារសន្តិសុខ បញ្ហាតម្លៃម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មនានា ដែលធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិដែលមកកំសាន្តនៅខេត្តសៀមរាប និងព្រះសីហនុ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ចំពោះខេត្តសៀមរាប ការរៀបចំសណ្តាប់ធ្នាប់សន្តិសុខ ការរៀបចំឆាកប្រគុំតន្រ្តី  និងការរៀបចំបាញ់កាំជ្រួច គឺបានត្រៀមរួចជាសេ្រច ទាំងការណែនាំប្រាប់ប្រជាជនដែលជាអាជីវករឲ្យរក្សាតម្លៃម្ហូបអាហារកុំឲ្យតម្លើងថ្លៃ និងសេវាកម្មផ្ទះសំណាក់  សណ្ឋាគារផងដែរ។ការរឹតបណ្តឹងបែបនេះលោកអភិបាលថា គឺមានបំណងដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទាំងអស់អាចទទួលយកបាននូវសេវាកម្មដែលល្អ និងអាចទាក់ទាញពួកគេមកកំសាន្តនៅលើក្រោយទៀត។

លោក ឃឹម ប៊ុន សុង៖

យ៉ាងណាក៏ដោយលោក សង្ឃឹមថា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឆ្នាំ នេះ អាចកើនឡើងជាងឆ្នាំ មុន ប្រមាណ៥ ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំទៅមានចំនួន ២០ ម៉ឺននាក់។

ងាកមកខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាវិញ គឺខេត្តព្រះសីហុនក៏បានរៀបចំទទួលភ្ញៀវទេសចរណ៏យ៉ាងអឹកអធឹកផងដែរ។

លោក តាំង សុចិត្ត គ្រឹស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបាន ប្រាប់វិទ្យុស្រ្តីថា ឆ្នាំនេះ ខេត្តព្រះសីហនុបានរៀបចំខ្លួនរួចជាស្រេចទទួលភ្ញៀវជាតិ និង អន្តរជាតិ ដោយមានការរៀបចំតាំងលំអរភ្លើងពណ៌ ឆាកប្រគុំតន្រ្តី ដែលសហការជាមួយវិស័យរដ្ឋនិងឯកជន ហើយយ៉ាងណាចំពោះការរៀបចំសន្តិសុខគឺមានការរៀបចំបានយ៉ាងល្អប្រសើរ។

លោក តាំង សុចិត្តគ្រឹស្នា៖

យ៉ាងណាលោកអំពាវនាវដល់ភ្ញៀវទេសចរណ៍ទាំងជាតិ និង អន្តរជាតិ អនុគ្រោះ ឬ អធ្យាស្រ័យគ្នាពេលទៅកម្សាន្តនៅឯសមុទ្រ។ ចំពោះអាជីវករវិញ គួរតែរក្សាតម្លៃដើម កុំឡើងថ្លៃខ្លាំងពេក ហើយគួរណាស់តែគិតគូរដល់បរិស្ថានផងដែរ។

លោក សុចិត្តគ្រឹស្នា៖

កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ លោក ថោង ខុន បាន រំពឹងទុកថា ឆ្នាំ ២០១៧ កម្ពុជា អាចនឹង ទទួលបាន ទេសចរ អន្តរជាតិ ប្រមាណ ៥,៤ លាន នាក់ និង៧ លាន នាក់ នៅឆ្នាំ ២០២០។

រីឯឆ្នាំ ២០១៦វិញ វិស័យ ទេសចរណ៍ កម្ពុជា បាន បង្កើត ការងារ ដោយផ្ទាល់ ប្រមាណ ជាង ៦២ ម៉ឺន នាក់ និង ដោយ ប្រយោល ជាច្រើន ម៉ឺននាក់ បន្ថែមទៀត ដែលបាន រួមចំណែក ប្រមាណ ១២% នៃ GDP ៕

 

Share

Image
Image
Image