គណៈកម្មការបោះឆ្នោតនៃប្រទេសថៃ បានប្រកាសថា បក្សនយោបាយដែលបានមកចុះឈ្មោះនៅក្នុងការបោះឆ្នោត ថ្ងៃ២៤មីនា មានរហូតដល់ទៅ១០៤គណបក្ស តែបក្សមានបេក្ខជនច្រើនជាងគេគឺមានតែគណបក្សប្រជាធិបតេយ្យ របស់ លោកអាប់ភីស៊ីតវេចាជីវ៉ា។
តាមការប្រកាសរបស់គណៈកម្មការបោះឆ្នោត បានចេញផ្សាយ កាលចុងសប្ដាហ៍កន្លងទៅនេះ ហើយស្រង់មកចុះផ្សាយដោយសារព័ត៌មាន Thai The Nation គឺគណបក្សប្រជាធិបតេយ្យ មានសមាជសកម្ម ជិត១៣ម៉ឺននាក់ គណកបក្ស Tai Rak Tham មានជិត៥ម៉ឺននាក់ គណបក្សអនាគតជាង៤ម៉ឺន ៣ពាន់នាក់ គណបក្ស អំណាចមូលដ្ឋាន ជាង៣ម៉ឺននាក់ និង គណបក្ស Bhumjai Thai ជាងបីម៉ឺនដែរ។
ដោយឡែកឡគណបក្ស ភឿថៃ របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងលោកស្រីយីងឡាក់មានសកម្មជន ជាង២ម៉ឺននាក់ ហើយគណបក្ស Palang Pracharath ដែលគេថាលោកឧត្តមសេនីយប្រាយុទ្ធជាបេក្ខជននាយករដ្ឋន្ត្រី មានសកម្មជនតិចជាងគេ គឺមានតែជាង៤ពាន់នាក់ប៉ុណ្ណោះ។
មិនទាន់មានការស្ទង់មតិ ណា ដែលបង្ហាញថាបក្សណាមួយនឹងអាចមានការគាំទ្រ ច្រើនជាងគេនោះនៅឡើយទេ។ តែ ភាពល្បីជាងគេ ទៅលើបេក្ខជន តំណែងនាយករដ្ឋមន្ត្រី មានបីគណបក្សប៉ុណ្ណោះ។ គណបក្សទាំងបីនេះ មានលោកអាប់ភីស៊ីត វេចាជីវ៉ា លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលជានាយករដ្ឋមន្ត្រី ក្រោយរដ្ឋប្រហារ និងលោកស្រី Khunying Sudarat Keyuraphan, មកពីគណបក្សភឿថៃ។តែគណបក្សនេះ មានបេក្ខជននាយករដ្ឋមន្ត្រីដល់ទៅ ៣រូប៕