en     km
en     km

ក្រុមអ្នករុករកបរាជ័យក្នុងការរកដានយន្ដហោះ MH370សង្ស័យធ្លាក់ក្នុងព្រៃមួយនៅកម្ពុជា

Share

កាលពីខែវិច្ឆិកា ឆ្នាំទៅមិញ សារព័ត៌មានបរទេសជាច្រើន គឺដូចជាសារព័ត៌មានចក្រភពអង់គ្លេស The daily star បានផ្សាយព័ត៌មាន ទាក់ទងទៅនឹង​ការបាត់យន្ដហោះ MH370 និង ដាក់ការសង្ស័យថា ដានយន្ដហោះនេះ ប្រហែលធ្លាក់នៅភូមិភាគអាស៊ីឬក្នុងព្រៃមួយនៅ​កម្ពុជា​។ ក្រោយមក ក្រុមអ្នករុករកអង់គ្លេសបានប្រើប្រាស់ ហ្គហ្គូលអឺស និង សង្កេតឃើញនូវសញ្ញាណនៃបំណះយន្ដហោះមួយផ្នែកដែលសន្និដ្ឋានបានថា ជាអក្សរ Y និង ឡូហ្គូរបស់យន្ដហោះនោះ ដែលអាចថា បានធ្លាក់នៅលើចង្កេះភ្នំមួយនៃជួរភ្នំក្រវាញកម្ពុជា នៅតំបន់ភូមិក្រូច ព្រំដែនខេត្តកំពង់ស្ពឺ និង ពោធិ៍សាត់។

បន្ទាប់ពីការស្រាវជ្រាវបឋមបានបង្ហាញដូចនេះ ក្រុមអ្នករុករក ជាច្រើន បានបន្ដខ្នះខ្នែងរកឱ្យឃើញនូវអាថ៌កំបាងនៃការបាត់ខ្លួននេះ និង ធ្វើឱ្យប្រាកដថាវាពិតជាយន្ដហោះរបស់ម៉ាឡេស៊ីនោះមែន។ គេដាក់ការសង្ស័យថា វាបានធ្លាក់ចូលមហាសមុទ្រឥណ្ឌា តែទោះមានជំនួយនៃការរុករកពីប្រទេសធំៗជាច្រើននៅតែមិនលេចតម្រុយណាមួយថា បានធ្លាក់នៅទីនោះទេ ក្រោយមក គេបានសង្កេតពីភូមិសាស្រ្ដនិង ដំណើរចររបស់យន្ដហោះ និង ដាក់ការសង្ស័យថា វាធ្លាក់ទៅក្នុងព្រៃណាមួយមិនខាននៅតំបន់អាស៊ីនេះ។

ក្រោយពីក្រុមមុនៗរួមមាន ក្រុមប្រឹក្សាអាកាសចរណ៍បរទេសមួយចំនួន ជិះឧទ្ធម្ភាគចក្រជុំវិញតំបន់នោះតែពុំមានឃើញតម្រុយណាមួយសោះ រី បងប្អូនជនជាតិអង់គ្លេសពីររូប បានផ្អាកការរុករកភ្លាមៗក្រោយពីពួកគេរងរបួស ប៊ិះនឹងបាត់បង់ជីវិតដោយសារតែការដួលទង្គិះនឹងផ្ទាំងថ្មធំ ក្នុងព្រៃជ្រៅ ក្រុមអ្នករុករកថ្មីមួយទៀត ដែលប្រតិបត្តិការកាលពីសប្ដាហ៍មុននេះ បានបញ្ឈប់ផងដែរ ដោយសារតែសមាជិកក្រុមម្នាក់បានជួបឧបទ្ទវហេតុធ្លាក់ពីលើជម្រាលភ្នំពេលកំពុងជិះកង់។ នេះបើតាមសារព័ត៌មានផ្ដាច់មុខលើបញ្ហានេះ the daily star online រាយការណ៍។ តែយ៉ាងណា មានប្រភពមួយទៀតបានឱ្យដឹង ថា គេនឹងបញ្ចប់ការសង្ស័យនេះឱ្យបាន ដោយនឹងធ្វើការបង្ហោះដ្រូនតាមការបញ្ជារបស់យន្ដហោះ ប៊ូអីញ ៧៧៧ នៅពេលខាងមុខ។ បុរសម្នាក់នៃក្រុមជិះកង់រុករកនេះ បានថ្លែងពីការលំបាករបស់ខ្លួនប្រា​ប់អ្នកសារព័ត៌មានអន្ដរជាតិថា ក្រុមខ្លួនធ្វើដំណើរឆ្ពោះទៅទីដែលធ្លាក់នោះ ដោយគ្មានផ្លូវលំ ផ្លូវល្អ គ្មានមគ្គុទេសន៍ពីអ្នកភូមិ ព្រោះតំបន់នោះសឹងតែគ្មានអ្វីសោះ។ យើងគិតថាផ្លូវបំបែកអាថ៌កំបាំងនេះគឺមានតែធ្វើវាពីលើអាកាសនោះប៉ុណ្ណោះ។

តែរឿងនេះ អ្នកនាំក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់ប្រាប់វិទ្យុស្រ្តី លោកបានដឹងពីការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេសដែរ។ តែលោកថាមិនមានការស្នើសុំការស្រាវជ្រាវពីកម្ពុជានោះទេ។

គួរបញ្ជាក់ថា កាលពីប្រាំឆ្នាំមុន ថ្ងៃ ៨ មិនា​២០១៤ យន្ដហោះម៉ាឡេស៊ីមួយដែលដឹកអ្នកដំណើរ ប្រមាណ ២៣៩នាក់ចេញពីកូឡាឡំពួរទៅកាន់ប៉េកាំង បានបាត់ជើងហោះហើរឈឹងនៅទីតាំងចុងក្រោយនៃលំហអាកាសប្រទេសវៀតណាម​។ការណ៍នេះបានធ្វើឱ្យមានមន្ទិល នឹងចេញចចាមអារាម ថា ប្រហែលមានអំពើភេរវកម្មយន្ដហោះ មានក្រុមទីបី បាញ់ទម្លាក់ រីចេតនារបស់អ្នកបើកបរយន្ដហោះនោះក្នុងការធ្វើឱ្យបាត់ខ្លួនយ៉ាងដូច្នេះ៕

Share

Image
Image
Image