en     km
en     km

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

Share

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក និង កូឡំប៊ី បានជួបជាមួយ មេដឹកនាំ​ក្រុមប្រឆាំង នៃប្រទេសវេណេហ្សូអេឡា នៅរដ្ឋធានី Brasilia ប្រទេសប្រស៊ីល ដែលជំនួបនេះ ត្រូវបានរាយការណ៍មកថា ជាជំនួបសម្ងាត់ តែមានផែនការចង់បញ្ចប់របបរបស់ប្រធានាធិបតី វេណេហ្សូអេឡា នៃប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ នៅដើមឆ្នាំ២០១៩នេះ 

តាមទីភ្នាង់ងារសារព័ត៌មានReuters  កិច្ចប្រជុំនេះ បានផ្ដោតទៅលើ ការវិវត្តន៍នយោបាយចុង​ក្រោយនៅ វេណេហ្សូអេឡា ដែលលោកម៉ាឌូរ៉ូបានស្បថចូលកាន់តំណែងប្រធានាធិបតី​អាណត្តិទី២ របស់លោក ខណៈ អាមេរិក ទទួលស្គាល់ លោក Juan Guaido ជាប្រធានសភា គឺជាប្រធានាធិបតីស្ដីទី ។

ប្រធានាធិបតី អាមេរិក និង សមភាគី ប្រេស៊ីល បានសម្ដែងការប្ដេជ្ញាចិត្តថា នឹងគាំទ្រ លោក Juan Guaido ជាប្រមុខរដ្ឋស្ដីទីរហូតមានការបោះឆ្នោតជាថ្មី ។

លោក Juan Guaido មានគម្រោងធ្វើមហាប្រជុំមួយនៅថ្ងៃទី២៣មករា ដើម្បី ធ្វើការផ្ទៀងផ្ទាត់​ឡើ់ងវិញ ទឹកចិត្តពលរដ្ឋនិងអ្នកគាំទ្រ ថាតើត្រូវការមេដឹកនាំថ្មីឬទេនៅពេលនេះ។ លោកថា នឹងរុញអោយមានការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត ។  

លោក Juan Guaido កាលពីថ្ងៃអាទិត្យ  លោកត្រូវបានអាជ្ញាធរ របស់លោកម៉ាឌូរ៉ូឃុំឃាត់​ខ្លួនរយៈ​​ពេលមួយម៉ោង ខណៈលោកកំពុងនៅក្នុងរថយន្តដើម្បីទៅ​ធ្វើមហាប្រជុំមួយ​នៅរដ្ឋ​ធានីការាកាស។លោកត្រូវបានដោះលែងវិញភ្លាម បន្ទាប់ពីអ្នកគាំទ្រលោក មកឡោម​ព័ន្ធ​លោក ដើម្បីលើកទឹកចិត្តមេបក្សប្រឆាំងរូបនេះ ៕ 

Share

Image
Image
Image