en     km
en     km

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

Share

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានបក្សកុម្មុយនិស្តចិន​បញ្ជាអោយអនុវត្តយុទ្ធសាស្ត្រ​បោសសំអាត ក្រុមប្រឆាំងដែលនិយមលោកខាងលិច ដោយហេតុផលតែមួយគត់ដែល​គេហៅថា «បដិវត្តន៍ពណ៌» ឬគេហៅម្យ៉ាងទៀតថា ការបះបោររបស់ប្រជាជន។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចុះផ្សាយ ថា កម្លាំងសមត្ថកិច្ចប៉ូលិស របស់បក្សកុម្មុយនិស្ត ត្រូវបក្សបំពាក់គោលវិន័យអោយ​ចាំរត់មាត់គឺក្រុមប្រឆាំង​គឺជាក្រុម​បដិវត្តន៍ពណ៌ដែលពួកលោកខាងលិចនៅពីក្រោយហើយក្រុមនេះមានទាំងចលនា នយោបាយ និងសង្គម។

កាលពីថ្មីៗនេះ ប្រធានាធិបតីចិន ស៊ីជីនភីង បានក្រើនរំលឹកដាស់តឿន ចិនត្រូវឈរអោយ​រឹងមាំ ទប់ទល់នឹងឥទ្ធិពលលោកខាងលិ​ចដែលមានចេតនាបំផ្លាញ ការដឹកនាំរបស់បក្ស។ 

រដ្ឋន្ត្រីសន្តិសុខសាធារណៈប្រទេសចិន លោក Zhao Kezhi បានបញ្ជាអោយសមត្ថកិច្ចវប៉ូលិស ត្រូវការពារកុំអោយសង្គមចិនធ្លាក់ក្នុង ក្រុមរបស់បដិវត្តន៍ពណ៌នេះអោយសោះ។

អ្នកវិភាគ មើលឃើញថា តំបន់មួយចំនួនរបស់ចិន ដូចជា តំបន់ ជីនជាំង និងទីបេជាដើម គឺ ប្រភពនៃក្រុមតស៊ូដើម្បីផ្ដាច់ខ្លួន ដែលក្រុមនេះ ក៏ជាមុខសញ្ញានៃបដិវត្តន៍ពណ៌ដែរ។ ក្រៅពីនេះ គឺពួកតស៊ូមតិដើម្បី សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម៕​

Share

Image
Image
Image