en     km
en     km

សេតវិមាន៖ លោកត្រាំនឹងដាក់ទណ្ឌកម្មទាំងស្រុងលើការធ្វើជំនួញប្រេងពីវេណេហ្សូអេឡា

Share

មួយសប្ដាហ៍បន្ទាប់ពី ប្រធានាធិបតីវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែងជាលើកទីពីរ ​ សហរដ្ឋអាមេរិក ដែលចាត់ទុក ថាជាមេដឹកនាំខុសច្បាប់ ត្រូវបានរាយការណ៍ថា ប្រធានាធិបតីដូណាល់ត្រាំ កំពុងចាត់វិធានការលើការហ៊ុមព័ន្ធទាំងសុ្រងនៃជំនួញប្រេងជាមួយរបបនៅវេណេហ្សូអេឡា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានCNN បានរាយការណ៍នៅថ្ងៃនេះ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម រយៈពេលប៉ុន្មានថ្ងៃមកនេះ តែទៅលើក្រុមហ៊ុន និង​មន្ត្រី​ជាន់ខ្ពស់របស់លោកម៉ាឌូរ៉ូ ជាង២០ក្រុមហ៊ុននិងជិត៥០នាក់ ដោយបង្កកទ្រ​ព្យសម្បតិ្ត​ច្រើនរយលានដុល្លារ។

មន្ត្រី សន្តិសុខជាតិអាមេរិក ប្រចាំសេតវិមាន បានបញ្ជាក់ថា លោកត្រាំនិងរដ្ឋការរបស់​លោកនឹង កំពុងតែរកវិធានការ ទាំងផ្នែកការទូត ទាំងសេដ្ឋកិច្ច សំដៅបិទទាំងស្រុងការ​នាំប្រេងចូលពីវេណេហ្សូអេឡា។

ជាមួយគ្នានេះ រដ្ឋការរបស់លោកត្រាំ ក៏នឹងប្រកាសជាផ្លូវការទទួលស្គាល់ លោក Juan Guaido, ជាប្រមុខរដ្ឋស្ដីទីស្របច្បាប់របស់ប្រជាជន វេណេ​ហ្សូអេឡា ។

សេដ្ឋកិច្ចរបស់ វេណេហ្សូអេឡា ដែលរងការដាក់ទណ្ឌកម្មដំណាក់កាលដំបូង ពីសំណាក់​សហរដ្ឋ​អាមេរិកនិង សហភាពអឺរ៉ុប កំពុងតែទៅរកការរលំរលាយ ៕

Share

Image
Image
Image