en     km
en     km

អ្នកវិភាគ៖បើមិនចង់ឱ្យEBAចូលជាធរមានគឺត្រូវមានដំណោះស្រាយផ្សះផ្សាជាតិក្រោមយន្តការជាតិចម្រុះអន្តរជាតិ

Share

ភ្នំពេញ៖ នៅទីបំផុតចម្លោះនយោបាយនៅកម្ពុជា មើលទៅដូចជាកើតឡើងតែរវាងភាគីបក្ស​កាន់​អំណាច​​​នៅ​កម្ពុជា និងសហភាពអឺរ៉ុប។ បើយោង​តាម​ប្រសាសន៍​របស់សម្ដេចហ៊ុនសែន កាល​ពីថ្ងៃចន្ទទី១៤មករា គឺកម្ពុជា ពិត​ចង់​ចរចាជាមួយសហភាពអឺរ៉ុបជាខ្លាំងគឺប្រយោជន៍​ធ្វើឱ្យ​កម្ពុជា បន្តរក្សាបាន នូវ ប្រព័ន្ធ​អនុ​គ្រោះពន្ធEBA។ក្នុងបទសម្ភាសជាមួយវិទ្យុស្រី លោក​ឯមសុវណ្ណារ៉ា ជាអ្នកវិភាគ​នយោបាយ បានផ្ដល់អនុសាសន៍ជាច្រើនជុំវិញ​ជំហរចុង​ក្រោយ​របស់ សម្ដេចហ៊ុនសែន ក្នុង​នាមនាយករដ្ឋមន្ត្រីកម្ពុជា។ លោក ថាបើមិន​ចង់ឱ្យEBA​ចូល​ជាធរមានគឺត្រូវមានដំណោះ​ស្រាយ​ផ្សះផ្សាជាតិ​ក្រោមយន្តការ​ជាតិចម្រុះអន្តរ​ជាតិ​ឬ​ឧត្តម​ក្រុមប្រឹក្សាផ្សះផ្សាជាតិ ដែលជប៉ុនដើរតួនាទីជាយន្តការី ហើយ​ក្រោម​ព្រះអធិប​តីភាព​នៃអង្គព្រះ​មហាក្សត្រ​។ចំណែកភាគីសំខាន់​គឺសហភាពអឺរ៉ុប-ភាគី​បក្ស​កាន់​អំណាច​កម្ពុជា អាចរួមទាំងភាគីបក្សសង្រ្គោះជាតិផងដែរ ។ 

ដើម្បីជ្រាប ! សូមអញ្ជើញស្ដាប់បទសម្ភាសរវាងលោកនួនបូរិន និងអ្នកវិភាគឯមសុវណ្ណារ៉ាដូច​តទៅ៖

 

Share

Image
Image
Image