en     km
en     km

អាប់ភីស៊ីតច្រានចោលសំណើរបស់គណបក្សភឿថៃសុំបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោត

Share

ភ្នំពេញ៖ ​ប្រធានអតីតគណបក្ស ប្រឆាំងនៃរាជាណាចក្រថៃ លោកអាប់ភីស៊ីតវេចាជីវ៉ា បានច្រានចោលភ្លាមៗសំណើរបស់គណបក្សភឿថៃ របស់លោកថាក់ស៊ីនដែលសុំចងសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដើម្បីក្លាយជាកម្លាំងរួមមួយ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ក្រោយការបោះឆ្នោត ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០១៩។

លោកអាប់ភីស៊ីតកាលពីថ្ងៃទី១មករា ឆ្នាំ២០១៩  បាននិយាយថាគ្មានហេតុផលណាមួយដែល គណប្រជាធិបតេយ្យរបស់លោកត្រូវយល់ព្រមចងសម្ព័ន្ធភាពជាមួយគណបក្សភឿថៃឡើយ។ លោកថាគ្រប់គណបក្សទាំងអស់ សុទ្ធតែមានលទ្ធភាពនៃការដំណ្ដើមសន្លឹកឆ្នោតពីអ្នកបោះឆ្នោត ហើយលទ្ធភាពនៃការចងសម្ព័ន្ធភាពនៅពេលនេះគឺមិនចាំបាច់ឡើយ។

កាលពីថ្ងៃចន្ទទី៣១ធ្នូឆ្នាំ២០១៨ មេដឹកនាំគណបក្សភឿថៃ Khunying Sudarat Keyuraphan 
បាននិយាយថាបក្សភឿថៃទំនងនឹងមិនមានសំឡេងគ្រប់គ្រាន់ទេដើម្បី បង្កើតរដ្ឋាភិបាល តែម្នាក់ឯងដែលធ្វើអោយ បក្សត្រូវស្វែងរកដៃគូជាមុន។ លោកស្រី Khunying Sudarat Keyuraphan  បាននិយាយថា លោកស្រីស្នើសុំគណបក្សប្រជាធិបតេយ្យ ចងសម្ព័ន្ធភាព មុន ការចូលអង្គុយក្នុងរដ្ឋសភា។ លោកស្រីថាទោះជាបក្សភឿថៃនិងគណបក្សប្រជាធិបតេយ្យ ជាបក្សប្រកួតប្រជែងក៏ដោយ តែការចងសម្ព៍័ន្ធភាព គឺជាការចាំបាច់។  

Chadchart Sittipunt  ដែលរំពឹងថានឹងត្រូវបានបក្សចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់គណពបក្សភឿថៃ ក៏បានសំឡឹងទៅរកគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋាភិបាលចម្រុះដែរ។

លោកChadchart Sittipunt  បើគណបក្សភឿថៃឈ្នះក្នុងការបោះឆ្នោតនេះ គឺលោកអាប់ភីស៊ីតនឹងត្រូវបានស្នើឱ្យធ្វើជាប្រធានរដ្ឋសភា។ តែយ៉ាងនេះក្ដី លោកអាប់ភីស៊ីតប្រធានគណបក្សប្រជាធិបតេយ្យចាត់ទុកថា បក្សភឿថៃ កំពុងមើលស្រាល ម្ចាស់ឆ្នោត។ លោកថាគណបក្សប្រជាធិបតេយ្យកំពុងសម្លឹងមើលជ័យជម្នះរបស់ខ្លួនទោះជា លោកចាត់ទុកថាការបោះឆ្នោតស្ថិតក្រោមស្រមោលរបស់ពួកយោធាក៏ដោយ។

សូមជម្រាបថា ការជ្រើសតាំងនាយករដ្ឋមន្ត្រីគឺកើតចេញពីសមាជិកសភា បើ់បក្សណាមួយមិនបានឈ្នះឆ្នោត បាន៣៧៥អាសនៈឡើងទៅមិនអាចបង្កើតរដ្ឋាភិបាលបានឡើយព្រោះសមា​ជិក​ព្រឹទ្ធសភា ដែលតែងតាំងដោយ ក្រុមប្រឹក្សាយោធា មានចំនួន២៥០អាសនៈក៏ចូលរួមទៅជ្រើស​តាំងបនាយករដ្ឋមន្ត្រីនៅរដ្ឋសភាដែរ។ រដ្ឋសភារាជាណាចក្រថៃមាន ៥០០អាសនៈ៕

Share

Image
Image
Image