loader

ក្មេងជាប់រូងភ្នំទាំង ១៣ នាក់នៅប្រទេសថៃ មានសំណាងបានហ្វឹកហាត់ជាមួយកំពូលកីឡាករ Zlatan Ibrahimović

បរទេស៖  ក្រុមកីឡាករវ័យក្មេង ១៣ នាក់ដែលត្រូវបានសង្គ្រោះពីការជាប់ក្នុងរូងភ្នំថាមហ្លួង ប្រទេសថៃ ជាង ២ សប្តាហ៍ កាលពីថ្មីៗនេះ ពេលនេះ​មានសំណាងត្រូវបានក្លឹបបាល់ទាត់ LA Galaxy អញ្ជើញឲ្យចូលរួមហ្វឹកហាត់ផ្ទាល់ជាមួយកំពូលកីឡាករ Zlatan Ibrahimovic កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨។

ក្រុមបាលទាត់ខ្លាឃ្មុំព្រៃ ហាក់ដូចជាមានសំណាងច្រើន បន្ទាប់ពីត្រូវបានអ្នកវិទ្យាសាស្រ្ត និង អ្នកហែលទឹកជំនាញរបស់ប្រទេសអង់គ្លេស ជួយសង្គ្រោះ បន្ទាប់ពីពួកគេបានជាប់គាំងក្នុងរូងភ្នំថាមហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីពេលថ្មីកន្លងទៅនេះ។

កំពូលកីឡាករដែលជាអតីតកីឡាករជម្រើសជាតិ ស៊ុយអ៊ែត លោក Ibrahimovic បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំតែងតែគិតថា ខ្ញុំគឺជាមនុស្សម្នាក់ដែលមានភាពក្លាហានជាងគេ តែតាមពិតទៅខុសទាំងស្រុង ព្រោះក្មេងទាំង ១៣ នាក់នេះ ក្លាហានជាងខ្ញុំឆ្ងាយណាស់!»។


សូមបញ្ជាក់ថា ក្មេងទាំង ១៣ នាក់ទើបតែត្រលប់ពីការអញ្ជើញឲ្យទស្សនា ព្រឹត្តិការណ៍យុវជនអូឡាំពិកដែលធ្វើឡើងកាលពីពេលថ្មីនេះ នៅទីក្រុង Bueno Aires ប្រទេសអាហ្សង់ទីន។ នៅក្នុងហេតុការណ៍ជួយសង្គ្រោះក្មេងកីឡាករបាល់ទាត់ យោធាជើងទឹកម្នាក់ត្រូវបានស្លាប់ ក្រោមមូលហេតុដាច់បំពង់ខ្យល់អុកស៊ីសែន៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត