en     km
en     km

ប៉ាន់តែអាយុ១២០ឆ្នាំក្លាយជាសម្បត្តិតម្កល់នៅសារមន្ទីរជាតិក្រោយរដ្ឋាភិបាលមិនរក្សាជាកម្មសិទ្ធិ

Share

ប៉ាន់តែអាយុប្រមាណ១២០ ឆ្នាំ ដែលលោកតាម្នាក់ ឈ្មោះទ្រី និងក្រុមគ្រួសារ បានប្រគល់ជូនរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍ ត្រូវបានក្លាយជាសម្បត្តិបុរាណតម្កល់ទុកនៅសារមន្ទីរជាតិ ក្រោយសម្ដេចបដិសេធមិនរក្សាទុកជាកម្មសិទ្ធិឯកជន។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកតាទ្រី បានប្រគល់ប៉ាន់តែធ្វើពីដីដុតលាយស្ពាន់ ផលិតនៅប្រទេសចិនរវាងសតវត្សទី១៩-២០ នេះ ទៅកាន់រាជរដ្ឋាភិបាល។ នៅថ្ងៃតែមួយ ក្រសួងវប្បធម៌បានទទួលប៉ានតែនេះពីរាជរដ្ឋាភិបាលវិញ ដើម្បីយកទៅទុកជាមរកតជាតិ សម្រាប់ជាប្រយោជន៍នៃការសិក្សារៀនសូត្រនាពេលអនាគត។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ពីការមិនរក្សាប៉ាន់តែនេះទុកថា យើងពុំគួររក្សាទុក ឬតាំងវត្ថុបុរាណនៅក្នុងផ្ទះឡើយ ព្រោះវត្ថុបុរាណទាំងនោះជាសម្បត្តិវប្បធម៌ជាតិ។ សម្ដេច ហ៊ុន សែន បន្ដថា មានជនខ្លះតែងចង់រក្សាទុកវត្ថុបុរាណទុក ដែលសម្តេចយល់ថា អាចនាំមកនៅគ្រោះថ្នាក់ដល់ខ្លួន។ អាចគ្រោះថ្នាក់ព្រោះសម្តេចយល់ឃើញថា វត្ថុបុរាណខ្លះរមែងមានព្រលឹងកាន់ឬអ្នកថែរក្សា ដោយអាចមិនពេញចិត្ត ឬអាក់អន់ចិត្ត ដែលអាចបណ្តាលឲ្យអ្នកទុកវត្ថុបុរាណជួបគ្រោះភ័យ។

យ៉ាងណារាជរដ្ឋាភិបាលបាន ឱ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យបន្តការសិក្សាពីសាវតានៃប៉ាន់តែនេះបន្ថែមទៀតផងដែរ។

សូមជម្រាបដែរថា វត្ថុបុរាណប៉ាន់តែអាយុកាលរាប់រយឆ្នាំនេះ មានរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង