en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ប្រកាស​ប្រគល់​ឈើ​ខុសច្បាប់​ដែល​អាជ្ញាធរ​រឹបអូស​បាន​ជូន​ក្រសួង​អប់រំ​ទាំងអស់​

Share

ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ប្រគល់​ឈើ​ខុស​ច្បាប់​ ដែល​អាជ្ញាធរ​បើក​យុទ្ធនាការ​ចុះ​ប​ង្រា​ប​ និង​រឹបអូស​បាន​ប្រមាណ​៤​ម៉ឺន​​ម៉ែត្រគូប​ឱ្យ​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ ដើម្បី​សាង​សង់​​សាលា​ និង​ទុក​​ប្រើប្រាស់​ធ្វើ​ជា​សម្ភារៈ​សិក្សា​សម្រាប់​សិស្ស​នុ​សិស្ស​។​

​សូម​ស្តាប់​ប្រសាសន៍​សម្តេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ៖

 

hunsen-cover

​ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​អប់រំ​យុវជន​ និង ​កីឡា​ នៅ​រសៀល​ថ្ងៃ​ទី​ ៣១​ ខែមីនា​នេះ​ នៅ​ឯ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រកាស​ផ្តល់​ឈើ​ខុសច្បាប់​ឲ្យ​ក្រសួង​អប់រំ​របស់​លោក​នាយក​​រដ្ឋមន្ត្រី​នេះ​ តប​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​។​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ នៅ​ថ្ងៃ​ទី​ ៣០​ មីនា​ បាន​ស្នើ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ជួយ​ជួសជុល​អគារ​សាងសង់​ជាង​ ១០​ ឆ្នាំ​មុន​ប្រមាណ​ ៤​ពាន់​អគារ​ ឡើង​វិញ​ជា​បន្ទាន់​ តប​តាម​សំណើរ​មន្ត្រី​ខ្លួន​ជាង​ ២០០​ ទូ​ទាំង​រាជធានី​ខេត្ត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អប់រំ​។​ ជាង​នេះ​ទៀត​ លោក​ស្នើ​សម្តេច​ សម្រេច​ឲ្យ​ពង្រាយ​គ្រូបង្រៀន​ នៅ​តាម​តំបន់​ខ្វះខាត​គ្រូ​ និង​ត្រួតពិនិត្យ​ការ​តែងតាំង​នាយក​សាលា​នៅ​ថ្នាក់​មូលដ្ឋាន​ឡើង​វិញ​ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​សិស្សានុសិស្ស​ និង​ពង្រឹងគុណភាព​អប់រំ​ នៅ​មូលដ្ឋាន​៕

Share

Image
Image
Image