en     km
en     km

​កម្តៅ​ឡើង​ខ្លាំង​បណ្តាល​ឲ្យ​កុមារ​ងាយ​នឹង​មាន​ជំងឺ​

Share

ខេត្តបាត់ដំបង​៖​ ឥទ្ធិពល​រលក​កម្តៅ​អ៊ែល នីណូ ប៉ះមកលើប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ធ្វើអាកាសធាតុក្តៅខ្លំាងបណ្តាល​ឲ្យ​ក្មេង​តូច​ងាយ​កើត​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​ ស្រ្តីមេផ្ទះម្នាក់ឲ្យដឹងថា កូនអ្នកសី្រកំពុងមានជំងឺដោយមានអាការរាករូស និងក្តៅខ្លួនខ្លំាងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

           អ្នកស្រី លី គង្គារ៍ បញ្ជាក់ថា អាកាសធាតុក្តៅនំាឲ្យកូនអ្នកស្រីមានជំងឺ។នេះបើតាមគ្រូពេទ្យ។ រូបភាព៖ លី ផល្លា 

​អ្នកស្រី​ លី​ គង្គា​រ៍​ ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​ រស់នៅ​ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​ ២៧​ មេ​សា​ ថា​ កូនប្រុស​របស់​អ្នកស្រី​ឈឺ​ធ្ងន់ ដោយ​មាន​អាការ​ រាករូស​ ក្តៅខ្លួន​ និង​ផ្តាសាយ​ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រ​សួន​ធនធាន​ ទឹក​ និង​ឧតុ​និ​ម​យ​ថា​ កម្ពុជា​បាន​រង​ឥទ្ធិពល​រលក​កម្តៅ​ចន្លោះ​ពី​ ៤០​ អង្សា​ ដល់​ ៤១​ អង្សា​ ចាប់​ថ្ងៃ​ទី​ ២២​ ដល់​ ៣០​ ខែមេសា​ ឆ្នាំ​ ២០១៩​។​

​ក្រសួងសុខាភិបាល​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ងូតទឹក​អោយ​បាន​ញឹកញាប់​ និង​នៅ​ក្រោម​ម្លប់ឈើ​ ឬ​នៅ​ក្នុងផ្ទះ​។​ ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​ត្រូវ​ផឹកទឹក​ឆ្អិន​ ឬ​ទឹក​ស្អាត​អោយ​បាន​ញឹកញាប់​ផង​ដែរ​៕​ អត្ថបទ​៖​ លី​ ផល្លា​

Share

Image
Image
Image