en     km
en     km

​ ​ជនជាតិ​វៀតណាម​២១​នាក់​ត្រូវបានឃាត់នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

Share

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនជាតិវៀតណាមដែលឆ្លងដែន និងធ្វើការខុសច្បាប់ ចំនួន ២១ នាក់ ក្នុងនោះមានស្រ្ដី ៣នាក់ ដែលគ្មានឯកសារត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីអនុវត្តនីតិវិធី។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិដដែល ជនជាតិវៀតណាម ២១នាក់នេះ ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួននេះ គឺធ្វើឡើងកាលពីថ្ងៃទី ២៤​ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល នៅ​បណ្ដោយ​ផ្លូវ​លេខ​៣៦៩​ សង្កាត់​ច្បារ​អំពៅ ​ខណ្ឌ​ច្បារ​អំពៅ។

ការរកឃើញនេះ ដឹកនាំការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត​និងអនុវត្តនីតិវិធីនៃអគ្គនាយ

កដ្ឋានអន្ដោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ រួមទាំង លោក ​សៀង ​សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹងក្រឡាបញ្ជី​លោក​ លឹ​ម​ ស៊ា​ង​ហៃ​៕

Share

Image
Image
Image