en     km
en     km

​ ទូក​«​ង​»​ វែង​បំផុត​របស់​កម្ពុជា​ជាប់​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​

Share

ភ្នំពេញ​៖​ តំណាង​ឱ្យ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​ បាន​ប្រកាស​ថា​ ទូក​«​ង​»​វែង​បំផុត​លើ​ពិភពលោក​របស់​កម្ពុជា​បាន​ជាប់​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​ (Guinness​ World​ Records)​ នៅ​ថ្ងៃ​ទី​ ១២​ វិ​ច្ឆ​កា​នេះ​។​

នៅថ្ងៃទី ចន្ទ ទី ១២ ខែ វិច្ឆិកានេះ តំណាងឱ្យ Guinness World Records បានប្រកាសឱ្យទូក«ង» កម្ពុជា ដែលមានប្រវែងប្រមាណ ៨៧ ម៉ែត្រ និង មានចំណុះទូកចំនួន ១៧៩ នាក់ ជាប់ជាកំណត់ត្រាឯតទគ្គកម្មពិពភលោក។ រូបភាព៖ facebook Hun Many



​នៅ​ថ្ងៃ​ទី​ ចន្ទ​ ទី​ ១២​ ខែ​ វិច្ឆិកា​នេះ​ តំណាង​ឱ្យ​ Guinness​ World​ Records​ បាន​ប្រកាស​ឱ្យ​ទូក​«​ង​»​ កម្ពុជា​ ដែល​មាន​ប្រវែង​ប្រមាណ​ ៨៧​ ម៉ែត្រ​ និង​ មាន​ចំណុះ​ទូក​ចំនួន​ ១៧៩​ នាក់​ ជាប់​ជា​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​ចាប់ពី​ពេល​នេះ​តទៅ​។​ កម្មវិធី​ប្រកាស​នេះ​ ធ្វើ​ឡើង​នៅ​ទន្លេ​អ្នក​លឿង​ត្រោ​យ​ខាងកើត​ ស្ថិត​នៅ​ខេត្តព្រៃវែង​។​

​ទូក​ ង​ កម្ពុជា​ វែង​ជាង​ទូក​របស់​ប្រទេស​ចិន​ដែល​មាន​ប្រវែង​ ៧៧,៨​ ម៉ែត្រ​ ធ្លាប់​ជាប់​ជា​ កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​ (Guinness​ World​ Records)​។​

​លោក​ Pravin​ Patel​ តំណាង​ឱ្យ​ Guinness​ World​ Records​ បាន​ប្រកាស​ថា​ ទូក​«​ង​»​ កម្ពុជា​ជាប់​ក្នុង​កំណត់​ត្រា​ Guinness​ World​ Records​ ដែល​ជា​ទូក​វែង​ និង​មាន​ចំណុះ​ទូក​ច្រើន​ ជាងគេ​បំផុត​លើ​លោក​។​
​ទូក​«​ង​»​ នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​«​កម្ពោជិក​បុត្រា​ខេមរា​តរី​»​ មាន​ប្រវែង​ ៨៧,៣​ម៉ែត្រ​ ទទឹង​ ១,​ ៩៤​ ម៉ែត្រ​ និង​ជំរៅ​ ០,៨​ ម៉ែត្រ​ ដោយ​រចនា​ក្បាលទូក​ជា​ក្បាល​នាគ​ និង​កន្ទុយ​ហង្ស​។​

​លោក​ ស​ សុខា​ ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្តព្រៃវែង​ ថ្លែង​ថា​ ការ​ផលិត​ទូក​«​ង​»​ ក្នុង​គោល​បំណង​រំ​លឹ​ង​ដល់​បុព្វបុរស​ខ្មែរ​គ្រាប់​ជំនាន់​ លើក​ស្ទួយ​កិត្យានុភាព​ជាតិ​ និង​ជំរុញ​ឱ្យ​ស្មា​តី​ស្នេហា​ជាតិ​ និង​សាមគ្គីភាព​។​

​កាលពី​ថ្ងៃ​ទី​ ១​ កក្កដា​ ឆ្នាំ​ ២០១៨​ ក្រ​ម៉ា​កម្ពុជា​ដែល​មាន​ប្រវែង​ ១,១៤៩​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក​ Guinness​ World​ Records​ ដែល​ជា​ក្រ​ម៉ា​វែង​បំផុត​លើ​លោក​។​

​កាលពី​ឆ្នាំ​២០១៥​ នំអន្សម​យក្ស​របស់​ខ្មែរ​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​សៀវភៅ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ Guinness​ World​ Records​ ដែល​បាន​ដាក់​បង្ហាញ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​នៅ​ខេត្តសៀមរាប​។​ នំអន្សមជ្រូក​យក្ស​នេះ​មាន​ទង្ង​ន់​ ៣,២៦៤​ គីឡូក្រាម​៕

Share

Image
Image
Image