en     km
en     km

​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​សុំ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​ការ​ផ្សះផ្សា​ជាតិ​និង​បើកចំហ​នយោបាយ​

Share

ភ្នំពេញ​៖​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ចប់​អាណត្តិ​ លោក​ William​ Heidt​ ទទូច​ ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ មានការ​ផ្សះផ្សា​ជាតិ​ និង​បើកចំហ​នយោបាយ​ឡើង​វិញ​។​ តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ អះអាង​ថា​ អន្តរជាតិ​មិន​អាច​យក​សម្ពាធ​ដាក់​ទណ្ឌកម្ម​មក​ដោះ​ដូរ​នឹង​សេចក្តីសម្រេចរ​បស់​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែងនៅក្នុងជំនួបជំរាបលា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីលៀសថ្ងៃទី ១៤ ខែ វិច្ឆិកា ម្សិលមិញ សុំឱ្យរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានការផ្សះផ្សាជាតិ និងបើកចំហនយោបាយ។  រូបភាព៖ អគ្គស្នងការនគបាលជាតិ 

​លោក​ William​ Heidt​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ ដែល​នឹង​បញ្ចប់​អាណត្តិ​នៅ​ពេល​ខាង​មុខ​នេះ​ថ្លែង​នៅ​ក្នុង​ជំនួប​ជំរាបលា​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​លៀស​ថ្ងៃ​ទី​ ១៤​ ខែ​ វិច្ឆិកា​ ម្សិលមិញ​ ដោយ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ​ និង​លំហនយោបាយ​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​។​

​ការ​ទទូច​របស់​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ធ្វើ​ឡើង​ស្រប​ពេល​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ លោក​ សម​ រ​ង្ស៊ី​ បាន​ដឺ​ដង​គ្នា​ចំពោះ​បញ្ហា​សេរីភាព​របស់​លោក​ កឹ​ម​ សុខា​។​ ក្នុង​ករណី​នេះ​ សម្តេច​ ហ៊ុន​ សែន​ សន្យា​ ចុះ​ចេញពី​អំណាច​ បើ​លោក ​កឹ​ម ​សុខា​ ត្រូវ​បាន​ដោះ​លែង​តាម​ការ​ទស្ស​ទាយ​របស់ ​លោក​ សម រ​ង្ស៊ី​ ហើយ​ ចំណែក​លោក​ សម​ រ​ង្ស៊ី​ សន្យា​ចូល​ព​ន្ធា​គារ​ បើ​លោក​ កឹ​ម ​សុខា​ មិន​ត្រូវ​បាន​ដោះ​លែង​នៅ​ត្រឹម​ថ្ងៃ​ទី​ ៣​ មីនា​ឆ្នាំ​២០១៩ ខាងមុខ​។​

​កាលពី​ថ្ងៃ​ទី​ ២៥​ កក្កដា​ ឆ្នាំ​ ២០១៨​ គណៈកម្មការ​កិច្ចការបរទេស​នៃ​សភា​អា​មេ​រិ​ក​សម្រេច​អនុម័ត​ច្បាប់​ ដើម្បី​បិទ​ទិដ្ឋាការ​ហាម​ចូល​ទឹកដី​អា​មេ​រិ​ក​ និង​បង្កក​ទ្រព្យសម្បត្តិ​ប្រមុខ​រដ្ឋាភិបាល​ និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចំនួន​ ១៧​ រូប​។​ ការ​អនុម័ត​ច្បាប់​នេះ​ ដោយ​សំអាង​ថា​ កម្ពុជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ និង​បញ្ហា​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​។​

​ជាមួយ​គ្នា​នេះ​ សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ពិនិត្យ​លើ​កម្មវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​«​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)»​ ព្រោះ​សហភាព​អឺរ៉ុប​រិះគន់​ចំពោះ​បញ្ហា​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។​

ជុំវិញបញ្ហានេះ ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ចាត់​ទុក​ការ​យក​ទណ្ឌកម្ម​មក​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ ដើម្បី​ដោះ​ដូរ​ជាមួយ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​គឺ​មិន​អាច​ទៅ​រួច​ឡើយ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​រឿង​ដែល​ចង់​យក​ដាក់​ទណ្ឌកម្ម​យក​មក​ដោះ​ដូរ​ជាមួយនឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​ យើង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​។​កម្ពុជា​ស្ថិត​នៅ​ក្នុង​បរិយាកាស​មួយ​ល្អ​ យើង​អត់​មានការ​បំផ្លាញ់​សណ្តាប់ធ្នាប់​សាធារណៈ​ទេ​។​កា​បោះ​ឆ្នោត​បាន​កន្លង​ទៅ​ហើយ​ ហើយ​មន្ត្រី​ដែល​មួយ​ចំនួន​១០០​ផ្លា​យ​នាក់​របស់​សង្គ្រោះ​ជាតិ​ មាន​រយៈពេល​ចោទប្រកាន់​ចេះ​តែ​បន្ត​។​»

​ក្នុង​ជំនួប​ជាមួយ​សម្ដេច​ស​ខេ​ង​ លោក​ William​ Heidt​ បាន​បញ្ជាក់​ថា​ លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​អា​មេ​រិ​ក​ឱ្យ​ពិចារណា​កា​រដក​បំរាម​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​មក​លើ​ ប្រមុខ​រដ្ឋាភិបាល​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ប៉ុន្តែ​លោក​ថា​ អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​មិន​ទាន​ឆ្លើយ​តប​នៅឡើយ​ទេ​។​

​ចំពោះ​ករណី​នេះ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ស្វាគមន៍​គោលបំណង​របស់​មន្ត្រី​ទូត​អា​មេ​រិ​ក​រូប​នេះ​។​

​តែ​យ៉ាងណា​ នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​ ស​ ខេ​ង​ លោក​ William​ Heidt​ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​កម្ពុជា​ពី​សហ​រដ្ឋអាមេរិក​ និង​លោក​ស្វាគមន៍​ចំពោះ​ការ​ដំណើរការ​ឡើង​វិញ​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹង​ឈ្លើយសឹក​ និង​ទាហាន​អា​មេ​រិ​ក​បាត់​ខ្លួន​។​

​ទាំង​សហរដ្ឋអាមេរិក​ និង​សហភាព​ អឺរ៉ុប​រួម​ទាំង​ប្រទេស​ជប៉ុន​ផង​ដែរ​ នៅ​តែ​ទទូច​ឱ្យ​ មានការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ​ក្នុង​ចំណោម​អ្នកនយោបាយ​ខែ្ម​រដែ​ល​បែកបាក់​ ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ចាប់​ឃុំខ្លួន​លោក​កឹ​ម​សុខា​ ប្រធាន​គណបក្សប្រឆាំង​នេះ​ក្រោម​បទ​ ចោទ​អំពើ​ក្បត់ជាតិ​៕​

Share

Image
Image
Image