en     km
en     km

​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ថយ​ចុះ​តែ​បទល្មើស​គ្រឿងញៀន​កើនឡើង​

Share

ភ្នំពេញ​៖​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៧​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​ គ្រឿងញៀន​ថយ​ចុះ​ជាង​១២​ភាគរយ​ស្មើនឹង​ជាង​១​ម៉ឺន​ ៤​ពាន់​នាក់​។​ ប៉ុន្តែ​បទល្មើស​គ្រឿងញៀន​កើន​ ឡើង​ជាង​៩២​ភាគរយ​ស្មើនឹង​ជាង​៨​ពាន់​ករណី​។​

អាជ្ញាធរប្រឆំាងគ្រឿងញៀននៃក្រសួងមហាផ្ទៃដុតបំផ្លាញគ្រឿងញៀនជាងម១០០គីឡូក្រាម ដែលមានតម្លៃប្រហែល៤លានដុល្លារសហរដ្ឋអាមេរិកក្នុងទិវាអន្តរជាតិស្តីពីការប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៥ សីហា ឆ្នំា២០១៧។

​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​សន្និបាត​ត្រួតពិនិត្យ​ការងារ​បង្ក្រាប​គ្រឿងញៀន​ឆ្នាំ​២០១៧​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​បញ្ជាក់​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ ៨១៧៣​ ករណី​ ដោយ​កើនឡើង​ ៣៩២៧​ ស្មើនឹង​ ៩២,៤៨%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ ៤២៤៦​ ករណី​។​ប៉ុន្តែ​របាយការណ៍​នេះ​ អ្នក​ប្រើប្រាស់​គ្រឿង​ ញៀន​ថយ​ចុះ​ជាង​១២,៩​ភាគរយ​ស្មើនឹង​១៤៣៥៣​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១​ ៦​មាន​ចំនួន​ ២០៦២១​ នាក់​។​

​របាយការណ៍​បន្ថែម​ថា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​៨៩​ភាគរយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​រហូត​ដល់​៣៥​ឆ្នាំ​។​ក្នុង​នោះ​សិស្ស​និស្សិត​ប្រើប្រាស់​គ្រឿងញៀន​៩​ភាគរយ​ កម្មករ​និង​ពលករ​ប្រមាណ​៣៣​ភាគរយ​និង​ក្រុម​ មនុស្ស​គ្មាន​ការងារ​ពិតប្រាកដ​មាន​រហូត​ដល់​៣៨​ភាគរយ​។​

លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានថ្លែង ថាសកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់កើតមាននៅតាមបណ្តាខេត្តភាគឥសាននិងភាគកើតប្រទេសគឺព្រំដែនជាប់ប្រទេសឡាវ វៀតណាម និងប្រទេសថៃ។



​លោក​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ ថា​សកម្មភាព​ ចរាចរ​គ្រឿងញៀន​ខុសច្បាប់​កើត​មាននៅ​តាម​បណ្តា​ខេត្ត​ភាគ​ឥ​សាន​និង​ភាគ​កើត​ប្រទេស​គឺ​ព្រំដែន​ជាប់​ប្រទេស​ឡាវ​ វៀតណាម​ និង​ប្រទេស​ថៃ​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ថា​ ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ​បាន​ព្យាយាម​ប៉ុនប៉ង​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជា​ប្រទេស​ផលិត​កែ​ច្នៃ​និង​ឆ្លងកាត់​គ្រឿងញៀន​ខុសច្បាប់​ទាំង​តាម​ផ្លូវគោក​ ទឹក​និង​អាកាស​។​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​បាន​បោះទុន​យ៉ាងច្រើន​ទៅ​ឱ្យ​តំបន់ត្រីកោណមាស​ដើម្បី​ផលិត​គ្រឿងញៀន​។

​លោក​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​៖«​ការ​ទប់ស្កាត់​ ការ​ចរាចរ​គ្រឿងញៀន​ ជួញដូរ​គ្រឿងញៀន​តាម​ច្រកព្រំដែន​ តាម​ច្រករបៀង​នៃ​ប្រទេស​ជិតខាង​ចូល​មក​ប្រទេស​យើង​។​ជា​ពិសេស​នៅ​ព្រំដែន​ឡាវ​ វិធានការ​ទប់ស្កាត់​កុំ​មាន​អ្នក​ញៀន​ថ្មី​និង​ការ​ពង្រឹង​ព្យាបាល​អ្នក​ញៀន​ដែល​មាន​ស្រាប់​ ពង្រឹង​ការពារ​ព្យាបាល​អ្នក​ញៀន​នៅ​តាម​សហគមន៍​និង​យន្តការ​គ្រប់គ្រង​អ្នក​ញៀន​ដែល​សមាហរណ៍កម្ម​ក្នុង​សហគមន៍​។​»

​តាម​របាយការណ៍​សរុប​ប្រចាំឆ្នាំ​ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៧៧៩៥​នាក់​។​ក្នុង​នោះ​ស្រី​មាន​១៥៨៤​នាក់​ កើនឡើង​ ៧៣៤៩​នាក់​ ស្មើនឹង​ជាង​៨៤%​ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ចំនួន​៩៩៣៣​។​

​អាជ្ញាធរ​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង​១៩៦​គីឡូក្រាម​និង​គ្រឿងញៀន​កៃ​ច្នៃ​រួច​១៨០​គីឡូក្រាម​។​កញ្ឆា​ក្រៀម​១១៦​គីឡូក្រាម​និង​កញ្ឆា​ស្រស់​៣០៣​ដើម​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​រឹបអូស​គ្រឿងញៀន​១៧៩​គីឡូក្រាម​។​របាយការណ៍​នេះ​ថា​អាជ្ញាធរ​បាន​ធ្វើ​បច្ចុប្បន្នភាព​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ភូមិ​-​ឃុំ​ មាន​ចំនួន​ ១៤៣៥៣​នាក់​ កើនឡើង​ ៥៣៣៣​នាក់​ស្មើនឹង​ ៥៩,១២%​។​

លោក មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន អ្នកប្រើប្រាស់និងញៀនគ្រឿងញៀននៅតាមភូមិ ឃុំជាង១៤០០០នាក់ស្មើនឹង ៣៦ភាគរយមិនទាន់ទទួលបានសេវាព្យាបាលនិងស្តារនីតិសម្បទាដែលទំនងជាខ្លាចរអានឹងការអនុវត្តច្បាប់។

​ទោះបី​យ៉ាងណា​ លោក​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ថា​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន​មិន​ទាន់​អនុវត្តន៍​ជា​លក្ខណៈ​ពហុ​វិស័យ​និង​ការការងារ​អសកម្ម​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ក្នុង​ថ្នាក់​មូលដ្ឋាន​។​

​លោក​ មាស​ វិ​រិ​ទ្ធ​៖«​ប៉ុន្តែ​ចំនុចខ្សោយ​គឺ​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន​មិន​ទាន់​អនុវត្តន៍​ជា​លក្ខណៈ​ពហុ​វិស័យ​និង​បង្កើន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងក្នុង​ថ្នាក់​សង្កាត់​ ឃុំ​ រួច​ហើយ​ តែ​សកម្មភាព​ការងារ​មិន​ទាន់​អនុវត្តន៍​ជា​ប្រចាំ​។​មិន​ទាន់​បាន​រៀបចំ​យន្តការ​ជម្រុញ​លើកទឹកចិត្ត​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គឿ​ង​ញៀន​ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​»

​ក្នុង​របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​អ្នក​ញៀន​ថ្នាំ​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​និង​តាម​មណ្ឌល​បណ្តោះអាសន្ន​របស់​រដ្ឋ​និង​ឯកជន​ជាង​៤១៩​កន្លែង​មាន​ចំនួន​១៥៧៩៦​នាក់​កើនឡើង​ ៩,៤៣%​ បើ​ធៀប​នឹង​២០១៦​មាន​ចំនួន​១១៦០១​នាក់​។​

​អ្នក​ញៀន​ថ្នាំ​ប្រភេទ​អំ​ហ្វេ​តា​មីន​ ហេ​រ៉ូ​អ៊ី​ន​ និង​អាភៀន​បាន​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​៣១០១​នាក់​និង​ព្យាបាល​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​១២៦៩៥​នាក់​កើនឡើង​៥៣៩៤​នាក់​ស្មើនឹង​៧៣,៨៨%​។​

​បើ​តាម​លោក​ មាស​ វិ​រិ​ទ្ធ​ អ្នក​ប្រើប្រាស់​និង​ញៀន​គ្រឿងញៀន​នៅ​តាម​ភូមិ​ ឃុំ​ជាង​១៤០០០​នាក់​ស្មើនឹង​ ៣៦​ភាគរយ​មិន​ទាន់​ទទួល​បាន​សេវា​ព្យាបាល​និង​ស្តារ​នីតិ​សម្បទា​ដែល​ទំនងជា​ខ្លាចរអា​នឹង​ការ​អនុវត្ត​ច្បាប់​។​តែ​បែប​នេះ​ក្តី​លោក​ទទួលស្គាល់​ថា​កន្លែង​ផ្តល់​សេវា​និង​ស្តារ​នីតិ​សម្បទា​មាន​លក្ខណៈ​តូច​ច​ង្អ្រៀ​ត​នៅ ឡើយ​៕

Share

Image
Image
Image