en     km
en     km

​អ្នកឯកទេស​កសិកម្ម​ថា​ ទីផ្សា​រស្រូវ​នៅ​កម្ពុជា​អាច​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២០១៥​ នេះ​

Share

girl@rice-field-cover
​អង្គការ​កសិកម្ម​ និង​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ថា​ ការ​ផលិត​ស្រូវ​អង្ករ​នៅ​ឆ្នាំ​២០១៥​នេះ​ បាន​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ កន្លង​ទៅ​។​ ករណី​នេះ​អ្នកជំនាញ​កសិកម្ម​នៅ​កម្ពុជា​ថា​ តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នឹង​ប្រសើរ​ឡើង​។​ ប៉ុន្តែ​អ្នកជំនាញ​រូប​នេះ​ក៏​សម្ដែង​ពី​ការ​ព្រួយបារម្ភ​ ថា​ការ​កើន​តម្លៃ​ស្រូវ​អង្ករ​នេះ​ នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ផង​ដែរ​។​

​អ្នកឯកទេស​ខាង​កសិកម្ម​នៅ​កម្ពុជា​ បង្ហាញ​ជំហរ​ថា​ តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​អាច​ប្រសើរ​ឡើង​ ដោយសារ​សមត្ថភាព​ផលិត​ស្រូវ​អង្ករ​នៅ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​។​

​លោក​បណ្ឌិត​យ៉ង​ សាំង​កុ​មារ​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៃ​WMC​ នៅ​ថ្ងៃ​សុក្រ​ទី​១៦​ ខែតុលា​ នេះ​ថា​ ដោយសារ​កត្តា​អាកាសធាតុ​ បណ្ដាលឱ្យ​បរិមាណ​ផលិតផល​ស្រូវ​អង្ករ​នៅ​ក្នុង​ប្រទេស​សំខាន់ៗ​របស់​អាស៊ាន​ បាន​ធ្លាក់​ចុះ​។​ លោក​ថា​ ដោយសារ​ការ​ផលិត​ធ្លាក់​ចុះ​នេះ​ហើយ​ ដែល​នាំឱ្យ​​ទីផ្សារ​ស្រូវ​អង្ករ​នៅ​កម្ពុជា​អាច​នឹង​កើតឡើង​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​នៅ​ក្នុង​ប្រទេស​ធ្វើ​ស្រូវ​សំខាន់ៗ​មាន​ថៃ​ ភូមា​ ហើយ​បូក​largecambodianfields2កម្ពុជា​យើង​ កម្ពុជា​យើង​ក៏​មានការ​ថយ​ចុះ​ដែរ​ អ៊ីចឹង​យើង​អាច​ប្រមើល​មើល៍​នៅ​ឆ្នាំ​២០១៦​ហ្នឹង​ តម្លៃ​ស្រូវ​វា​អាច​មានការ​កើនឡើង​ ប៉ុន្តែ​កើនឡើង​ប៉ុនណាៗ​នោះ​ គឺ​យើង​អត់​ទាន់​ហ៊ាន​ថា​ ប៉ុន្តែ​វា​អាច​ជា​រឿង​មួយ​ល្អ​ដែរ​»​។​

​យ៉ាងនេះ​ក្ដី​ លោក​យ៉ង​ សាំង​កុមារ​ ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា​ ការ​នាំ​ស្រូវ​អង្ករ​ចេញ​ច្រើន​ពេក​ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ស្បៀង​នៅ​កម្ពុជា​ ឬ​អាច​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ក្នុង​ប្រទេស​កើនឡើង​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ដទៃ​ទៀត​ ដែល​មិនមែន​ជា​អ្នក​ផលិត​ស្បៀង​ ។​ លោក​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​យើង​ត្រូវ​បារម្ភ​អំពី​រឿង​បញ្ហា​សន្តិសុខ​ស្បៀង​ បញ្ហា​រឿង​តម្លៃ​អង្ករ​ដែរ​។​ អីចឹង​ រដ្ឋាភិបាល​យើង​ត្រូវធ្វើ​ប៉ាន់ស្មាន​ឲ្យ​បាន​ច្បាស់លាស់​ ឲ្យ​បាន​ទិន្នន័យ​មួយ​ប្រាកដប្រជា​ថា​ ឆ្នាំ​២០១៥-១៦​ ហ្នឹង​ ផល​ស្រូវ​សរុប​ដែល​យើង​រំពឹង​ថា​ប្រមូល​បាន​ប៉ុន្មាន​ ហើយ​ ហើយ​យើង​អាច​លើស​ប៉ុន្មាន​ខ្វះ​ប៉ុន្មាន​អីចឹង​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​»​។​

​យោង​តាម​ការ​ផ្សាយ​របស់​ អង្គការ​កសិកម្ម​ និង​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ (FAO)​ នៅ​ខែតុលា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ទិន្នផល​អង្ករ​នៅ​ឆ្នាំ​២០១៥​នេះ​នឹង​ធ្លាក់​ចុះ​២​លាន​៦​សែន​តោន​ ឬ​ស្មើនឹង​សូន្យ​ក្បៀស​៤​ភាគរយ​បើ​ធៀប​នឹង​ទិន្នផល​ឆ្នាំ​២០១៤​ កន្លង​ទៅ​។​ FAO​ ឲ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតផល​អង្ករ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ធម្មជាតិ​ និង​ជា​ពិសេស​គឺ​បាតុភូត​ធម្មជាតិ​អ៊ែ​ល​ នី​ណូ​ (El​ Nino)​។​
ricefield-02
​កាលពីដើម​រដូវវស្សា​ឆ្នាំ​២០១៥​នេះ​ ប្រទេស​ថៃ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បាន​ប្រកាស​ថា​ នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​អង្ករ​ត្រឹមតែ​២​លាន​តោន​ប៉ុណ្ណោះ​ ដែល​ជា​ធម្មតា​ប្រទេស​នេះ​អាច​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ជិត​១០​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​។​

​ចំណែកឯ​នៅ​ប្រទេស​ភូមា​វិញ​ ដោយសារ​គ្រោះ​ទឹកជំនន់​ អាជ្ញាធរ​ប្រទេស​នេះ​បាន​ប្រកាស​ថា​ នឹង​បិទ​ការ​នាំ​អង្ករ​ចេញ​ទាំងស្រុង​។​

​អង្គការ​ FAO​ បាន​ព្យាករ​ថា​ នៅ​ឆ្នាំ​២០១៥​នេះ​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​នឹង​អាច​ផលិត​អង្ករ​បាន​ជាង​ ៦៧២​លាន​តោន​ ដែល​ចំនួន​នេះ​ទាប​ជាង​ទិន្នផល​ឆ្នាំ​២០១៤​ កន្លង​ទៅ​៕

Share

Image
Image
Image