en     km
en     km

​អ្នកវិភាគ​៖​ រដ្ឋាភិបាល​គួរ​ពិចារណា​ម្ដងទៀត​ពី​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ដែល​ខ្លួន​អនុវត្ដ​កន្លង​មក (មានសំឡេង)

Share

ភ្នំពេញ​៖​ នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​លើ​ទី​ ៦៨​ គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​សភា​សហរដ្ឋអាមេរិក​ បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ ក្នុង​ពិភពលោក​តែ​ក្នុង​នោះ​ កម្ពុជា​ គឺជា​ប្រធានបទ​មួយ​នៃ​កិច្ច​ពិភាក្សា​នេះ​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​។​

​ក្នុង​កិច្ច​ពិភាក្សា​នេះ​ តំណាង​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ សភា​សហរដ្ឋអាមេរិក​ ឲ្យ​ចាត់វិធានការ​ណ៍​ករណី​ការ​រំលោភសិទ្ធិ​មនុស្ស​កម្ពុជា​។​ ករណី​នេះ​អ្នកវិភាគ​យល់​ថា​ កម្ពុជា​គឺ​មិន​អាច​គេច​ពី​ភ្នែក​របស់​អន្ដរជាតិ​បាន​ឡើយ​ ពី​ទ​ង្វើ​របស់​ខ្លួន​ពិសេស​គឺ​ការ​មិន​គោរព​សិទ្ធិ​មនុស្ស​នេះ​ ដែល​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ក៏​ប៉ុន្ដែ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ ការ​បញ្ចេញមតិ​រិះគន់​មាន​តែ​ក្នុង​ចំណោម​មនុស្ស​តែ​ប៉ុន្មាន​នាក់​តែ​ប៉ុណ្ណោះ​។​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

គណៈកម្មាការសិទ្ធិមនុស្សសភាសហរដ្ឋអាមេរិក បានរៀបចំកិច្ចពិភាក្សាមួយស្ដីពីសិទ្ធិមនុស្ស។ រូបភាពពី Facebook VOA Khmer
គណៈកម្មាការសិទ្ធិមនុស្សសភាសហរដ្ឋអាមេរិក បានរៀបចំកិច្ចពិភាក្សាមួយស្ដីពីសិទ្ធិមនុស្ស។ រូបភាពពី Facebook VOA Khmer
គណៈកម្មាការសិទ្ធិមនុស្សសភាសហរដ្ឋអាមេរិក បានរៀបចំកិច្ចពិភាក្សាមួយស្ដីពីសិទ្ធិមនុស្ស។ រូបភាពពី Facebook VOA Khmer[/caption]តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ (VOA)​ សមាជិក​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​សភា​សហរដ្ឋអាមេរិក​លោក​ Tom​ Lantos​ លោក​  Jam​ McGovern​ និង​លោក​ Alan​ Lowenthal​ បាន​ធ្វើ​បទ​អន្ដរាគមន៍​ស្ដី​អំពី​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។​ ក្នុង​កិច្ច​ពិភាក្សា​នេះ​ពួក​គាត់​បាន​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ណ៍​ខ្លាំង​ថែម​ទៀត​មាន​ដូច​ជា​ ការ​បង្កក​ទ្រព្យសម្បត្ដិ​បុគ្គល​ ការ​មិន​ផ្ដល់​ជំនួយ​ និង​ការ​មិន​ផ្ដល់​ទិ​ដ្ឋ​ការ​ជាដើម​។​

​ករណី​នេះ​អ្នកវិភាគ​លើក​ជា​ទស្សនៈ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​កែប្រែ​ខ្លួន​ឲ្យ​ស្រប​តាម​គម្ពីរ​ លទ្ធិប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​និង​កិច្ចព្រមព្រៀង​ សន្ដិភាព​ទីក្រុង​បារី​ស​នោះ​ទេ​ គឺ​ច្បាស់​ណាស់​ថា​ អន្ដរជាតិ​ប្រាកដជា​នឹង​ដាក់​យន្ដការ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ លើ​កម្ពុជា​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ០៩​ ខែ​ ធ្នូ​ នេះ​ថា​ ការ​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​ត្រឹមត្រូវ​ គឺ​តែងតែ​នឹង​ទទួល​ទណ្ឌកម្ម​ពី​សហគមន៍​អន្ដរជាតិ​។​

​លោក​បន្ត​ថា​ ចំពោះ​ប្រទេស​កម្ពុជា​វិញ​ គឺ​ រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​ក៏​នៅ​តែ​មានការ​រំលោភសិទ្ធិ​មនុស្ស​ដដែល​ មាន​ន័យ​ថា​ ការ​រំលោភសិទ្ធិ​មនុស្ស​ពី​មុន​មាន​ស្ថានភាព​ខ្លាំង​ គឺ​បច្ចុប្បន្ន​ក៏​នៅ​តែ​មាន​ដដែល​។​

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បញ្ជាក់​ទៀត​ថា​ បើ​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​ដូច​បាន​រៀបរាប់​ខាងលើ​មក​កម្ពុជា​មែន​គឺ​វា​មិន​មាន​បញ្ហា​អ្វី​ដល់​ពលរដ្ឋ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ជួប​បញ្ហា​ធំ​គឺ​រដ្ឋាភិបាល​។​

​លោក​ គឹ​ម​ សុខ​៖«​អ្វី​ដែល​គេ​ចង់​បង្កក​ មិនមែន​សំដៅលើ​ការ​បង្កក​ជំនួយ​នឹង​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ជាតិ​ទេ​ គេ​បង្កក​នឹង​ធ្វើ​ឲ្យ​កាន់តែ​រួម​តូច​នូវ​ការ​ប្រើប្រាស់​លុយកាក់​អ្នកដឹកនាំ​ដើម្បី​រក្សា​អំណាច​ទៅ​វិញ​ទេ​»​។​

​យ៉ាងណា​លោក​ គឹ​ម​ សុខ​ មើលឃើញ​ការ​រំលោភសិទ្ធិ​មនុស្ស​ ក៏​អាច​កើត​ចេញពី​អំណាច​ បុគ្គល​និយម​ បក្សពួក​និយម​ ផង​ដែរ​។​

​ជា​ការ​ឆ្លើយ​តប​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ថា​ នេះ​ត្រឹមតែ​ជា​ការ​បញ្ចេញមតិ​របស់​មនុស្ស​មួយ​ក្រុម​តូច​នៃ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។​ លោក​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ដែន​អធិបតេយ្យ​ ពេញលេញ​ហើយ​ចំពោះ​ រឿង​ចង់​បង្កក​ទ្រព្យសម្បត្ដិ​មេដឹកនាំ​កម្ពុជា​ ឬ​ក៏​មន្ដ្រី​រាជរដ្ឋាភិបាល​គឺ​មិន​អាច​ទៅ​រួច​ឡើយ​។​

​ជាង​នេះ​លោក​ថា​ កម្ពុជា​នឹង​ពិចារណា​រាល់​សំណើ​អន្ដរជាតិ​ ក៏​ប៉ុន្ដែ​សំណើ​ណា​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង​កម្ពុជា​មិន​ចាប់អារម្មណ៍​នោះ​ទេ​។​ ចំណុច​នេះ​លោក​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​អា​មេ​រិ​ក​ក៏​មិនល្អ​ជាង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ដែរ​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា[/caption]លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​យល់​ថា​មិនកើត​ឡើង​ទេ​បញ្ហា​ហ្នឹង​ ដូច​បាន​និយាយ​ខាង​ដើម​អ​ញ្ចឹ​ង​វា​គ្រាន់តែ​ជា​ការ​លើក​ឡើងជា​យោបល់​ឯកជន​ឬ​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ តែ​យោបល់​របស់​គាត់​នេះ​វា​មិន​មាន​សិទ្ធិ​អី​ដល់​បង្កក​ទ្រព្យសម្បត្ដិ​មេដឹកនាំ​ ឬ​ក៏​មន្ដ្រី​របស់​កម្ពុជា​នោះ​ទេ​»​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ផង​ដែ​ថា​ កម្ពុជា​មានការ​ គោរព​សិទ្ធិ​មនុស្ស​បាន​យ៉ាង​ល្អ​ព្រោះតែ​មានការ​គោរព​សិទ្ធិ​មនុស្ស​ទើប​កម្ពុជា​មានការ​អភិវឌ្ឍ​ និង​ភាព​រីក​ចម្រើន​ដូច​សព្វថ្ងៃ​។​

​ថ្វីបើ​មន្ដ្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​បង្ហាញ​ជំហរ​ហាក់​មិន​ចាប់​អាម​រ្ម​ណ៍​រឿង​នេះ​ក្ដី​ ប៉ុន្ដែ​អ្នកវិភាគ​ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា​ មិនមែន​ជា​រឿង​តូច​ទេ​គឺ​យូរ​នឹង​ឆាប់​កម្ពុជា​ច្បាស់​ជា​ទទួល​គំនាប​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​យល់​ថា​ បើ​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​សភា​សហរដ្ឋអាមេរិក​កត់សំគាល់​ហើយ​ គឺ​ឆាប់ៗ​នេះ​រដ្ឋាភិបាល​អា​មេ​រិ​ក​គេ​នឹង​ធ្វើ​តាម​សំណើ​ដែល​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​របស់​គេ​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​មិនមែន​ជា​រឿង​សាមញ្ញ​ទេ​ នៅ​ប្រទេស​សហរដ្ឋអាមេរិក​អង្គការ​សង្គម​ស៊ី​វិល​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ ព្រោះ​គេ​ជា​អ្នកតំណាង​ពលរដ្ឋ​ ហើយ​បើ​កម្ពុជា​មិន​រវល់​មិន​ខ្វល់​គ្រាន់តែ​ថា​មិន​អី​ទេ​ ប៉ុន្ដែ​បើ​អ​ញ្ចឹ​ង​មែន​ខ្ញុំ​ព្រួយបារម្ភ​ពី​វិធានការ​ណាមួយ​ពី​អន្ដរជាតិ​»​។​

​ទាក់ទិន​រឿង​នេះ​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​រូប​នេះ​ លោក​ពន្យល់​ថា​ អា​មេ​រិ​ក​មុន​ដាក់​យន្ដ​ការណ៍​អ្វីមួយ​គេ​មានការ​ដាស់តឿន​រដ្ឋាភិបាល​ជា​មុន​សិន​ហើយ​ ប្រ​សិន​ដាស់តឿន​ហើយ​គ្មាន​ការ​ប្រែប្រួល​គឺ​គេ​មាន​យន្ដ​ការណ៍​ផ្សេងៗ​។​

​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​សហគមន៍​អន្តរជាតិ​ មាន​សហរដ្ឋអាមេរិក​សហភាព​អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​ រួម​ទាំង​អង្គការ​សិ​ទិ្ធ​មនុស្ស​ អន្តរជាតិ​ តែងតែ​ថ្កោលទោស​ យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​ សកម្មជន​ដីធ្លី​ សកម្មជន​បរិស្ថាន​ សកម្មជន​បក្ស​ប្រឆាំង​ ដាក់​ពន្ធនាគារ​និង​ការ​បាញ់​សម្លាប់​អ្នកវិភាគ​លោក​បណ្ឌិត​ កែម​ ឡី​ ដោយ​ហៅ​កម្ពុជា​ ជា​រដ្ឋ​ ហានិភ័យ​នៃ​សិទ្ធិ​មនុស្ស​៕​  

Share

Image
Image
Image