en     km
en     km

​អ្នកវិភាគ​៖​ដំណាក់កាល​នេះ​កម្ពុជា​មិន​អាច​ដោះស្រាយ​វិបត្ដិ​នយោបាយ​ដោយ​ខ្លួនឯង​បាន​ឡើយ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​យ៉ាង​ហោច​ណាស់​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្វាយ​លិខិត​ ចំនួន​ ២​ដង​ទៅ​កាន់​ព្រះ​បរម រាជ វាំង​ ដើម្បី​ ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ ជួយ​ បន្ថយ​កំ​ដៅ​នយោបាយ​ ដែល​ក្រុម​នយោបាយ​នេះ​ សម្ដែង​ការ​ព្រួយបារម្ភ​ថា​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ កំពុង​ជួប​គ្រោះថ្នាក់​ ។​
​ទោះជា​បែប​នេះ​ក្ដី​ មិនឃើញ​មាន​លិខិត​ ឆ្នើ​យ​តប​ជា​ផ្លូវការ​ណាមួយ​ពី​ព្រះ​បរមរាជវាំង​នោះ​ទេ​ ក្រៅពី​ព្រះមហាក្សត្រ​អំពាវនាវ​ ជា​ប្រយោល​ឱ្យ​មានការ​ឯកភាព​ជាតិ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី (ខាងស្ដាំ) ប្រធានគណបក្សសង្រ្គោះជាតិនិងលោក កឹម សុខា អនុប្រធាន (ខាងឆ្វេង)

​តែ​ជាមួយ​គ្នា​នេះ​គេ​ឃើញ​សហគមន៍​អន្តរជាតិ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​និង​សេចក្ដីសម្រេច​ ជា​បន្តបន្ទាប់​ ដោយ​ថ្កោលទោស​ និង​ទាមទារ​ឱ្យ​កម្ពុជា​ ស្ដា​ ល​ទិ្ធ​ប្រជាធិបតេយ្យ​ ឡើង​វិញ​ និង​ ទម្លាក់​បទ​ចោទ​ទៅ​លើ​ ក្រុមប្រឆាំង​ និង​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​។​ ក្រៅពី​នេះ​ សហគមន៍​អន្តរជាតិ​ មាន​អា​មេ​រិ​ក​ សហភាព​ អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​ព្រមាន​កុំឱ្យ​ដើរ​ផុងខ្លួន​ទៅ​មុខ​ទៀត​ ។​

​ទំនង​ដោយសារ​មិន​មាន​ជំនឿ​ថា​ អ្នកនយោបាយ​ខ្មែរ​អាច​ រក​ដំណោះស្រាយ​ ដោយ​ខ្លួន​បាន​ ទើប​អ្នកវិភាគ​បង្ហាញ​ការ​យល់​ឃើញ​ ថា​ ដំណាក់កាល​នេះ​កម្ពុជា​មិន​អាច​រក​ដំណោះស្រាយ​ខ្លួនឯង​បាន​ឡើយ​។​ពួក​គាត់​ថា​សហគមន៍​អន្តរជាតិ​ ត្រូវ​ចូល​ជួយ​អន្តរាគមន៍​ម្ដងទៀត​។​ តែ​ពួក​គាត់​ថា​ បើ​អ្នកនយោបាយ​ខ្មែរ​គិត​ជាតិ​ជា​ធំ​គឺ​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន​ដោយ​ខ្លួនឯង​។​

​តើ​មាន​ហេតុផល​អ្វី​បានជា​អ្នកវិភាគ​ យល់​ឃើញ​បែប​នេះ​។​ សូម​ស្ដាប់​ការ​រៀបរៀង​បទ​វិភាគ​ ដោយ​លោក​ លៀ​ ស៊ី​ណា​ដូច​តទៅ​៖


​បើ​គិត​ពី​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គេចខ្លួន​ពី​ដីការ​ចាប់ខ្លួន​លោក​ ករណី​បណ្ដឹង​របស់​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ ហោ​ ណាំ​ហ៊ុ​ង​ និង​ការ​ចាប់​ឃុំខ្លួន​មន្ដ្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​គឺ​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដែល​វិ​បត្ដ​នេះ​ខ្មែរ​ខ្លួនឯង​មិន​បាន​រក​ដំណោះស្រាយ​ឃើញ​ឡើយ​។​ បន្ថែម​លើ​នេះ​គេ​សង្កេត​ឃើញ​មាន​ត្រឹមតែ​ការ​គំរាមកំហែង​ដាក់​គ្នា​តែ​ប៉ុណ្ណោះ​។​ ដោយ​ម្ខាង​ព្រមាន​ចាប់​ដាក់គុក​ បង្ក្រាប​ហើយ​ ម្ខាង​ទៀត​គំរាម​ដឹកនាំ​ប្រជាជន​ធ្វើ​បាតុកម្ម​ហើយ​ចុងបញ្ចប់​ ភាគី​ទាំង​ពីរ​មិន​អាច​អង្គុយ​ជុំ​គ្នា​ដើម្បី​ចរចា​រឿង​របស់​ខ្លួន​បាន​ឡើយ​។​

​គណបក្សប្រឆាំង​ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ជន​រង​គ្រោះ​បាន​ព្យាយាម​ឲ្យ​ព្រះមហាក្សត្រ​ចូល​អន្ដរាគមន៍​រឿង​នេះ​។​ តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​អ្វី​ឆ្លើយ​តប​ ឬ​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ឡើយ​។​ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​សហ​គម​អន្ដរជាតិ​ហាក់ដូចជា​ចាប់អារម្មណ៍​និង​ឈឺឆ្អាល​កម្ពុជា​ច្រើន​ជាង​។​ ក្នុង​ន័យ​នេះ​ហើយ​ ដែល​វិទ្យុ​ស្ដ្រី​បាន​សុំ​ការ​យល់​ឃើញ​ពី​អ្នកវិភាគ​ថា​ ហេតុ​អ្វី​បានជា​អ្នកនយោបាយ​ខ្មែរ​គ្នា​ឯង​មិន​អាច​រក​ដំណោះស្រាយ​ឃើញ​ដោយ​ខ្លួនឯង​ ហើយ​សង្ឃឹមថា​ មាន​តែ​សហ​គម​អន្ដរជាតិ​អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន​។

លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ បើ​សង្កេត​មើល​ពី​ស្ថានការណ៍​ច​ប្ចុប្បន្ន​ វិញ​ អ្នកនយោបាយ​ខ្មែរ​ពេល​នេះ​គឺ​មិន​អាច​សម្របសម្រួល​ គ្នា​បាន​ទេ​ ។​ លោក​បន្ដ​ថា​ ដោយសារ​ការ​សម្របសម្រួល​ពី​ព្រះមហាក្សត្រ​មិន​ទាន់​មាន​ ហើយ​ណាមួយ​ព្រះ​អង្គ​ដូច​ជា​មិន​ហ៊ាន​អន្ដរាគមន៍​ ព្រោះ​ព្រះ​អង្គ​ហាក់​ មិនសូវ​មាន​ឥទ្ធិពល​ទៅ​លើ​គណបក្ស​នយោបាយ​ ទាំង​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ដែល​ប្រការ​នេះ​ អន្ដរជាតិ​ អាច​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ជំ​លោះ​របស់​ អ្នកនយោបាយ​ខ្មែរ​។

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ទស្សនៈ​ដែល​គេ​លើក​ឡើង​ហ្នឹង​គេ​មាន​ហេតុផល​ថា​ អ្នកនយោបាយ​គឺ​អត់​ចេះ​សម្របសម្រួល​គ្នា​នៅ​ក្នុង​ដំណាក់កាល​មួយ​បាន​ន័យ​ថា​ ប្រឹង​យក​តែ​មួយ​ឈ្នះ​រៀងៗ​ខ្លួន​ ដល់​អ​ញ្ចឹ​ង​អត់​មានការ​សម្របសម្រួល​គ្នា​ ធ្វើ​ឲ្យ​អ្នកវិភាគ​មើលឃើញ​ថា​ អ្នកនយោបាយ​ខ្មែរ​កំពុង​ស្ថ​តិ​ក្នុង​ស្ថានភាព​មួយ​តានតឹង​មិន​អាច​ដោះស្រាយ​បាន​ត្រូវ​ទៅ​ពឹងពាក់​បរទេស​»​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​បន្ដ​ថា​ ការ​អន្ដរា​គម​ពី​អន្ដរជាតិ​គឺ​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ដ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​លទ្ធិប្រជាធិបតេយ្យ​ ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ និង​សន្ដិ​សញ្ញា​សន្ដិភាព​ផ្សេងៗ​។​ ជាង​នេះ​លោក​មាន​ប្រសាសន៍​ថា​ បើ​អ្នក​យោ​បាយ​ខ្មែរ​នៅ​តែ​ឈ្មោះ​គ្នា​ មិន​ស្រាក​ស្រា​ន​ នោះ​កម្ពុជា​ នឹង​បាត់បង់​អ្នក​វិនិយោគ​ទុក​ជាក់​ពុំខាន​។

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ប្រ​សិន​អ្នកនយោបាយ​នៅ​ប្រឈម​នឹង​ស្ថានភាព​តានតឹង​រហូត​ដូច្នេះ​ អ្នក​ដែល​ខាត​ប្រយោជន៍​ច្រើន​ជាងគេ​គឺ​ពលរដ្ឋ​យើង​ គឺ​ដោយសារ​អ្នក​វិនិយោគ​គេ​មិន​ហ៊ាន​វិនិយោគ​ហើយ​ពេលវេលា​ចេះ​តែ​ខាតបង់​ ហើយ​អ្វី​ដែល​ត្រូវ​អនុវត្ដ​ដើម្បី​ជាតិ​យើង​មានការ​យឺតយ៉ាវ​»​។

​បន្ថែម​ពី​នេះ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សង្កត់ធ្ងន់​ថា​ គណបក្ស​នយោបាយ​ទាំង​បក្ស​កាន់​អំណាច​ និង​បក្ស​សង្គ្រោះ​ជាតិ​ គួរតែ​ គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​  ហើយ​គណបក្ស​មួយ​នោះ​ មិន​គួរ​ប្រើ​អំណាច​ជ្រុល​ហួសហេតុ​ពេក​ ដើម្បី​គាបសង្កត់​បក្ស​ម្ខាង​ទៀត​នោះ​ទេ​ ព្រោះ​ការ​ធ្វើ​ បែប​នេះ​មិន​អាច​រក​ដំណោះស្រាយ​ឃើញ​ឡើយ​ ផ្ទុយ​ទៅ​វិញ​វា​នឹង​បង្ក​ឲ្យ​ប្រទេស​ជាតិ​ខ្ទេចខ្ទាំ​ បង្កើន​តែ​ការ​គុំ​គួ​ន​ រវាង​ខ្មែរ​នឹង​ខ្មែរ​ប៉ុ​ណ្នោះ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ នេះ​ គណៈរដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ឱ្យ​ បិទ​ច្រក​ មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​បាន​ឡើយ​ ហើយ​បើ​មក​ទាំង​យប់​ត្រូវ​ចាប់ខ្លួន​ ប​ញ្ចូ​ន​ត្រឡប់​ទៅ​វិញ​ ទាំង​យប់​ ។

​ករណី​នេះ​នាំ​ឱ្យ​ មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ ការិយាល័យ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ដែល​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ ដោយ​កាសែត​ Cambodia​ Daily​ បាន​ ទទូច​សួរ​ រដ្ឋាភិបាល​ថា​តើ​មានច្បាប់​អ្វី​ដែល​ឃា​ឃាំង​ មិន​ឱ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​បាន​។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ទទួលស្គាល់​ ការ​វិភាគ​ របស់​លោក​ ឯម​សុ​វ​ណ្ណា​រ៉ា​ តែ​ លោក

​ថាបើ​អន្ដរជាតិ​មក​ជួយ​កម្ពុជា​យ៉ាងច្រើន​បាន​ត្រឹមតែ​ ទទូច​ ឬ​អំពាវនាវ​ប៉ុណ្ណោះ​ ដែល​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ​។​ លោក​ពន្យល់​ថា​ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ គឺ​មាន​តែ​ពលរដ្ឋ​ទេ​ ដែល​ត្រូវ​ក្រោកឈរ​ឡើង​ហើយ​តម្រង់ផ្លូវ​អ្នកនយោបាយ​។

​លោក​ មាស​ នី​៖«​រឿង​សំខាន់​ខ្ញុំ​គិត​ថា​ បើ​ទុក​ឲ្យ​អ្នកនយោបាយ​ដោះ​ខ្លួនឯង​គឺ​ដោះ​មិន​ចេញ​ទេ​ គឺ​មាន​តែ​ពលរដ្ឋ​ខ្មែរ​យើង​ចាប់ផ្ដើម​ក្រោកឈរ​ឡើង​ ប៉ុន្ដែ​ពាក្យ​ថា​ក្រោកឈរ​ឡើង​នេះ​ខ្ញុំ​មិនមែន​សំដៅ​ទៅ​លើ​បដិវត្ដន៍​ព​ណ៍​ ឬ​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​អី​ទេ​ ប៉ុន្ដែ​ក្រោកឈរ​ឡើង​ហើយ​រៀន​មើល​ពី​អត្ដ​ច​រិ​ក​របស់​អ្នកនយោបាយ​ណា​ដែល​អាច​ដឹកនាំ​ប្រទេស​ខ្មែរ​យើង​ឈាន​ចាក​ផុត​ពី​ស្ថានការណ៍​ដណ្ដើម​អំណាច​គ្នា​ដូច​សព្វថ្ងៃ​»​។​

​អ្នក​ស្រា​ជ្រាវ​ពី​បញ្ហា​សង្គម​ពិនិត្យ​ឃើញ​ ថា​ អ្នកនយោបាយ​ល្មម​បញ្ឈប់​វប្បធម៌​ចង់​ឈ្នះ​ចាញ់​គ្នា​បន្ដ​ទៀត​ ហើយ​ងាក​មក​គិត​រឿង​ផលប្រយោជន៍​ជាតិ​ និង​ពលរដ្ឋ​វិញ​ ទើប​ជា​ការ​ប្រសើរ​ព្រោះ​ប្រទេស​ជាតិ​សព្វថ្ងៃ​ពលរដ្ឋ​ដែល​រង​គ្រោះ​ក៏​កំពុង​តែ​បន្ដ​ស្រែកយំ​ព្រោះ​កង្វះ​យុត្ដិធម៌​សង្គម​នៅឡើយ​។​

​លោក​ មាស​ នី​៖«​កុំ​យក​ច្បាប់​មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​សង្កត់​រាស្ដ្រ​សុំ​ឲ្យ​យក​ច្បាប់​មក​ធ្វើ​ជា​ឧប ករ ណ៍​សម្រាប់​រក្សា​សុវត្ថិភាព​ឲ្យ​រាស្ដ្រ​ ហ្នឹង​ទើប​អាច​ចាត់​ទុក​ថា​ អ្នកដឹកនាំ​វៃឆ្លាត​ និង​ជា​វីរបុរស់​ប៉ុន្ដែ​បើ​យក​ច្បាប់​មក​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​រាស្ដ្រ​ខ្លាច​ ហើយ​រាស្ដ្រ​គ្រាន់តែ​ឃើញ​ច្បាប់​ញាក់សាច់​។​អាហ្នឹង​មិន មែន​ជា​ប្រទេស​ដែល​មាន​សន្ដិភាព​គ្រប់គ្រាន់​ទេ​»​

​គ្មាន​អ្វី​ដែល​ កម្ពុជា​ ត្រូវ​ពឹង​សហគមន៍​អន្តរជាតិ​ទេ​ ហើយ​ អន្តរជាតិ​ ក៏​គ្មាន​សិទ្ធិ​មក​ដោះស្រាយ​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា​ ដែរ​ ព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​។​

​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ បាន​ច្រានចោល​ ការ​យល់​ឃើញ​របស់​អ្នក​ វិភាគ​។​ លោក​ អះអាង​ថា​កម្ពុជា​ មាន​លទ្ធភាព​ ដោយ​ខ្លួនឯង​ ដើម្បី​ដោះស្រាយ​ រឿង​ផ្ទៃក្នុង​។​ ប៉ុន្តែ​លោក​ ថា​កម្ពុជា​ គ្មាន​វិបត្តិ​អ្វី​ទេ​។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​ថា​អត់​មាន​អ្វី​ដែល​ត្រូវ​ដោះស្រាយ​ផង​ទាំង​ជាតិ​ និង​អន្ដរជាតិ​មានអី​ដែល​ត្រូវ​ដោះស្រាយ​ ព្រោះ​គ្មាន​អ្នក​ណា​ទៅ​រំលោភ​អ្នក​ណា​វា​អត់​មាន​ទេ​ រឿង​ដែល​ភាគីប្រឆាំង​ចោទ​ថា​អ្នក​នេះ​ទៅ​រំលោភ​អ្នក​នោះ​គឺ​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ អ្នក​ប្រព្រឹត្ដ​ល្មើសច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​ វា​អត់​ពាក់ព័ន្ធ​រវាង​គណបក្ស​និង​គណបក្ស​នោះ​ទេ​ គឺ​វា​ពាក់ព័ន្ធ​រវាង​តុលាការ​និង​អ្នក​ប្រព្រឹត្ដ​ល្មើសច្បាប់​»​។​

​តែ​យ៉ាងណា​ក៏​ដោយ​ គេ​ដឹង​ថា​ នៅ​ពេល​កម្ពុជា​ មាន​ជំ​លោះ​ក្នុង​សង្គ្រាមស៊ីវិល​និង​សង្គ្រាម​ឈ្លានពាន​ ជាង​២​ទស​វត្ស​ គឺ​ភាគី​ កម្ពុជា​ខ្លួនឯង​មិន​អាច​ រក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​បាន​ឡើយ​។​ ការ​ជួយ​បញ្ចប់សង្គ្រាម​ពេល​នោះ​ គឺ​កើតឡើង​ដោយសារ​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ ដោយ​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១៕​

Share

Image
Image
Image