en     km
en     km

​អ្នកនយោបាយ​ទទួលស្គាល់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ លទ្ធិប្រជាធិបតេយ្យ​

Share

cover

សមាជិក​ព្រឹទ្ធសភា​ និង​ រដ្ឋសភា​ បាន​ថ្លែង​ថា​ ការ​ចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​តំណាងរាស្ត្រ​ និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ ជាមួយ​គ្នា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ជា​ផ្នែក​មួយ​ នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​។​

​ អ្នកនយោបាយ​ខ្មែរ​ទទួលស្គាល់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សង្គម​កម្ពុជា​។​ ការ​ទទួលស្គាល់​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ «​ការ​រួមចំណែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ដំណើរការ​សភា​ប្រជាធិបតេយ្យ​»​ ដែល​រៀបចំ​ឡើង​នៅ​វិមាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​។​

​លោក​ ងឹ​ម​ ញេ​ង​ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។​ លោក​មាន​ប្រសាសន៍​បន្ត​ថា​ ការ​ចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ គឺ​ចាំបាច់​ណាស់​ ដូច្នេះ​លោក​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ ចូលរួម​ និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ មិន​លម្អៀង​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ខ្លួនឯង​ផ្ទាល់​មាន​អំណាច​ពិតប្រាកដ​។​

Oum-Sarith
​លោក​ អ៊ុំ​ សា​រិ​ទ្ធ

«​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាច​ធ្វើ​ឱ្យ​សា្ថ​ប័ន​ទាំង​បី​របស់​រដ្ឋ​គឺ​ ស្ថាប័ន​និ​តិ​បញ្ញត្តិ​ ស្ថាប័ន​និ​តិ​ប្រតិបត្តិ​ និង​តុលាការ​ខ្លាច​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បើសិនជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ហ្នឹង​ ចេះ​ប្រើប្រាស់​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​»​។​

​ចំណែក​លោកស្រី​ ជែ​ន​ ថា​យ​ល័​រ​ ជំនាញការ​ទំនាក់ទំនង​នៃ​វិទ្យាស្ថាន​សភា​កម្ពុជា​ (PIC)​ បាន​ថ្លែង​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​ណាស់​ ក្នុង​សង្គម​កាន់​លទ្ធិប្រជាធិបតេយ្យ​។​ លោកស្រី​ថា​ បើ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​ផ្តល់​ព័ត៌មាន​ពី​សភា​ទៅ​កាន់​ប្រជាពលរដ្ឋ​ និង​គ្មាន​ការ​ស្តាប់​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ទេ​នោះ​ ក៏​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​។​

លោកស្រី​ ជែ​ន​ ថា​យ​ល័​រ​ ឱ្យ​ដឹង​ទៀត​ថា​ ខាង​សភា​មាន​ពេល​តិច​ណាស់​ក្នុង​ការ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាជន​ ហេតុ​ដូច្នេះ​ហើយ​បានជា​គេ​ត្រូវការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ រវាង​សភាជាតិ​ និង​ប្រជាជន​ តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​នេះ​។​

​លោកស្រី​មាន​ប្រស​សាន៍​បន្ត​ថា​៖​ «​ហេតុ​ដូច្នេះ​ហើយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ និង​មាន​ចំណុច​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ ព្រោះ​ប្រជាពលរដ្ឋ​អាច​ នឹង​ដឹង​ឮ​ អាច​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សភា​»​។​

 

​អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ លោក​អ៊ុំ​ សា​រិ​ទ្ធ​ ទទួលស្គាល់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិតជា​មាន​សារៈសំខាន់​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​សភា​ ទៅ​ដល់​សាធារណជន​ និង​ពី​ប្រជាជន​មក​កាន់​សភា​។​ លោក​បន្ត​ថា​ ហេតុ​ដូច្នេះ​ហើយ​បានជា​ព្រឹទ្ធសភា​ខិតខំ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ស្ថាន​ប័ន​។​

​លោក​ អ៊ុំ​ សា​រិ​ទ្ធ​ បន្ត​ថា​ អ្វី​ដែល​ព្រឹទ្ធសភា​ខិតខំ​ធ្វើ​ គឺ​ការ​ជូនដំណឹង​ ឬ​ជូន​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ ដែល​ព្រឹទ្ធសភា​បាន​រៀបចំ​ ទៅ​កាន់​អ្នក​សារព័ត៌មាន​។​ «​យើង​នឹង​ខិតខំ​ជំរុញ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​ជំរុញ​ទំនាក់ទំនង​នៃ​ការ​ឆ្លើយឆ្លង​ព័ត៌មាន​ជាមួយ​ហ្នឹង​ប្រព័ន្ធ​ឃោសនា​ហ្នឹង​ឱ្យ​បាន​កាន់តែ​ជា​មុន​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ អ្នកនាំពាក្យ​រូប​នេះ​ បាន​ថ្លែង​បន្ត​ថា​ អ្នក​សារព័ត៌មាន​មាន​ចរិត​មួយ​ដោយឡែក​របស់​ខ្លួន​ ដោយ​ពួក​គេ​ចូល​ចិត្ត​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​រឿង​រសើប​ និង​ជា​ចំណុច​មិនល្អ​របស់​សមាជិក​សភា​ រីឯ​រឿង​ល្អៗ​ ឬ​ព័ត៌មាន​ធម្មតា​ ឬ​ក៏​ព័ត៌មាន​ដែល​សមាជិក​សភា​ ធ្វើការ​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ ពួក​គេ​មិនសូវ​មាន​ចំណាប់​ក្នុង​ការ​ផ្សព្វផ្សាយ​នោះ​ទេ​។​

​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ដើមខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ​ បាន​បង្ហាញ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ជា​កម្មសិទ្ធិ​ប្រមូលផ្តុំ​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ស្ថិត​ក្នុង​គ្រោះថ្នាក់​៕

Share

Image
Image
Image