en     km
en     km

​អង្គការ​ ILO​ ព្យាករណ៍​ថា​មនុស្ស​លើ​សកលលោក ​២០០ ​លាន​នាក់​ គ្មាន​ការងារ​ធ្វើ​នៅ​ឆ្នាំ ​២០១៧

Share

អង្គការ​ពលកម្មអន្តរជាតិ​​ (ILO)​ បាន​ព្យាករណ៍​ថា​ ចំនួន​មនុស្ស​នៅ​លើស​កលលោក​ជិត​ ២០០ ​លាន​នាក់​ គ្មាន​ការងារ​ធ្វើ​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ដល់​ ២០០ ​លាន​នា ក់​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ខាង​មុខ​ ដោយសារ​សក្តានុពល​ការងារ​មានការ​ថមថយ​។​

​យោង​តាម​របាយការណ៍​របស់អង្គការ ILO​ ដែល​មាន​ចំណងជើង​ថា​៖​ «​ទស្សនវិស័យ​ការងារ​ និង​សង្គម​ពិភពលោក​»​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ឆ្នាំ​ ២០១៦​ បានឱ្យ​ដឹង​ថា​ ការ​បន្ត​អូស​បន្លាយ​បញ្ហា​គ្មាន​ការងារ​ធ្វើ​កាន់តែ​មាន​កម្រិត​ខ្ពស់​ នៅ​តាម​បណ្តា​ប្រទេស​ទើប​រីក​ចម្រើន​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជា​ពិសេស​ប្រទេស​ប្រេ​ស៊ី​ល​ ចិន​ និង​បណ្តា​ប្រទេស​ផលិត​ប្រេង​នានា​ ដែល​បញ្ហា​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពិភព​ការងារ​ ។​

Guy​ Ryder​លោក​ Guy​ Ryder​ អគ្គនាយក​អង្គការ​ មាន​ប្រសាសន៍​ថា​ មាន​បុរស​ និង​ស្ត្រី​ជា​ច្រើន​នាក់​ កំពុង​តែ​ធ្វើ​ការងារ​ទទួល​ប្រាក់ខែ​ទាប​ នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទើប​ងើបឡើង​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ហើយ​និន្នាការ​នេះ​កាន់តែ​មាន​ច្រើន​ ក្នុង​ប្រទេស​អភិវឌ្ឍ​ផង​ដែរ​។​

​លោក​ Ryder​ សន្និដ្ឋាន​ថា​ បញ្ហា​កង្វះ​ការងារ​ ឬ​ការងារ​មិន​សមរម្យ​នាំ​ឲ្យ​មនុស្ស​ងាក​ទៅ​រក​ការងារ​មួយ​ចំនួន​ មិន​រៀបរយ​ ដែល​ធម្មតា​ការងារ​ដែល​មាន​ផលិតភាព​ទាប​ ប្រាក់​ឈ្នួល​ទាប​ និង​ពុំ​មាន​កិច្ច​គាំពារ​ពី​សង្គម​។​

​យោង​តាម​របាយការណ៍​ ILO​ ដដែល​បាន​បញ្ជាក់​ថា​ អ្នក​គ្មាន​ការងារ​ធ្វើ​នឹង​មាន​ចំនួន​ ១,១​ លាន​នាក់​ថែម​ទៀត​ ក្នុង​ឆ្នាំ​ ២០១៧​ បន្ថែម​ពីលើ​ចំនួន​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​សរុប​លើ​ពិភពលោក​។​

​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​របស់​អង្គការ​ (ILO)​ លោក​ Raymond​ Torres​ បាន​ពន្យល់​ថា​ បរិយាកាស​សេដ្ឋកិច្ច​គ្មាន​ស្ថេ​រ​ភាព​ពាក់ព័ន្ធ​នឹង​លំហូរ​មូលធន​មានការ​ឡើង​ចុះ​មិន​ថិ​ត​ថេរ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ គឺ​មិន​ទាន់​អាច​បំពេញ​មុខងារ​បាន​ល្អ​ប្រសើរ​នៅឡើយ​។​ លើស​ពី​នេះ​ទៅ​ទៀត​ កង្វះ​តម្រូវការ​ក្នុង​សកលលោក​ទាំងមូល​នឹង​បន្ត​ប៉ះពាល់​លើ​សហគ្រាស​ និង​ប​ន្ទុ​ច​បង្អាក់​ដល់​ការ​វិនិយោគ​ ការ​បង្កើត​ការងារ​កាន់តែ​ខ្លាំង​ថែម​ទៀត​។​

​លោក​ Torres​ បន្ត​ថា​ អ្នក​តាក់តែង​គោលនយោបាយ​ចាំបាច់​ត្រូវ​ពង្រឹង​គោលនយោបាយ​មុខរបរ​ និង​ការងារ​ រួម​ទាំង​ដោះស្រាយ​​បញ្ហា​វិសមភាព​ដ៏​លើសលុប​នេះ​ជា​បន្ទាន់​ ។​

​គួរ​កត់សម្គាល​ផង​ដែរ​ថា​ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ សម្រាប់​ប្រទេស​អភិវឌ្ឍន៍មានការ​ថយ​ចុះ​ពី​ ៧,១% ​ក្នុង​ឆ្នាំ​ ២០១៤​ មក​នៅ​ត្រឹម​ ៦,៧​% ​ក្នុង​ឆ្នាំ​ ២០១៥​ កន្លង​មក​៕​

Share

Image
Image
Image