en     km
en     km

​អង្គការ​ខុមហ្វ្រែល​​ ធ្វើ​វេទិកា​ម្ចាស់​ឆ្នោត​ស្តី​ពី​ការ​ផ្តល់​ពិន្ទុ​ទៅ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី ​៥

Share

លោក កុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល
លោក កុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល

​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​(COMFREL)​ បាន​បើក​វេទិកាម្ចាស់​ឆ្នោត​ស្ដី​ពី​ការ​ផ្តល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ​បំពេញ​ និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​ ឆ្នាំ​ទី​២​ កាលពី​ថ្ងៃ​សៅរ៍ ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​។​

​នៅ​ក្នុង​វេទី​ការយៈពេល​មួយ​ថ្ងៃ​ពេញ​នេះ​ អង្គការ​ខុមហ្វ្រែល​ បាន​រៀបចំ​កម្រង​សំណួរ​ចំនួន​ ៣៤​ ទាក់ទង​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ផ្សេង​គ្នា​ ដូច​ជា​ប្រព័ន្ធ​តុលាការ​ សុខាភិបាល​ និង​ វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ​ជាតិ​ វិស័យ​រដ្ឋបាល​សាធារណៈ​ និង​វិស័យ​សំខាន់​របស់​រដ្ឋ​មួយ​ចំនួន​ទៀត​។​

​អ្នកចូលរួម​វេទិកាម្ចាស់​ឆ្នោត​នេះ​ ប្រមាណ​ ១៦០​ នាក់​ ជា​អ្នកឆ្លើយ​សំណួរ​ចំនួន ​៣៤​ ដែល​ទាក់ទង​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កន្លង​មក​បាន​ធ្វើ​សម្រេច​អ្វីខ្លះ​។​ ក្នុង​ការ​វាយតម្លៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នេះ​ អ្នកឆ្លើយ​សំនួរ​នេះ​គ្រាន់តែ​អាន​សំណួរ​ រួច​ជ្រើស​រើ​សលេខ​ណាមួយ​ក្នុង​ចំណោម​ ៥​ ដើម្បី​ដាក់​ព​ន្ទុ​លេខ ​១ ​ស្មើ​និង​មិន​ពេញចិត្ត​ទាល់តែ​សោះ​ ឬ​ពេញចិត្ត​តិចតួច​ លេខ ​២ ​ពេញចិត្ត​ខ្លះ​ លេខ​ ៣​ ពេញចិត្ត​មធ្យ​ប​ ឬ​ពេញចិត្ត​ពាក់កណ្តាល​ លេខ​ ៤​ ពេញ​ច្រើន​ និង​លេខ ​៥​ ពេញចិត្ត​ស្ទើរតែ​ទាំងស្រុង​ ឬ​ពេញចិត្ត​ទាំង​ស្រុក​។​

​ជា​លទ្ធផល​ក្នុង​ការ​វាយតម្លៃ​ក្នុង​ការ​ផ្តល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ​បំពេញ​ និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​ ឆ្នាំ​ទី​២​ នៅ​ព្រឹក​មិ​ញ​នេះ​ អង្គការ​ខុមហ្វ្រែល​ នឹង​ចងក្រង​របាយការណ៍​ស្ដី​ពី​លទ្ធផល​ ដាក់​ជូន​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជូន​ម្ចាស់​ឆ្នោត​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បានដឹង​ និង​ធ្វើការ​សម្រេចចិត្ត​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត​។​

​វេទិកា​ម្ចាស់​ឆ្នោត​នេះ​ អង្គការ​ខុ​ម​ហ្រែ្វ​ល​ ធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ​ កាលពី​ឆ្នាំ​២០១៣​ ក្រោយ​ការ​បោះ​ឆ្នោត​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​ ៥​ នេះ​រួច​៕

Share

Image
Image
Image