en     km
en     km

​អង់គ្លេស​សម្រេច​ចាក​ចេញពី​អឺរ៉ុប​ ខណៈ​លោក​ David​ Cameron​ ប្រកាស​លាលែង​ពី​តំណែង​

Share

UK៖ ​ទីបំផុត​ប្រទេស​ អង់គ្លេស​បាន​បោះ​ឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​បាន​សម្រេច​ចាក​ចេញពី​សហ ភាព​អឺរ៉ុប​ បន្ទាប់​ពី​ចក្រភព​មួយ​នេះ​បាន​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​ជិត​ 43​ ឆ្នាំ​កន្លង​មក​ហើយ​នោះ​ ។​

UK-thum-012
ការរាប់សន្លឹកឆ្នោតប្រជាមតិនៅចក្រភពអង់គ្លេស។

​បើ​តាម​លទ្ធផល​ គឺ​អ្នក​នាំ​គាំទ្រ​ឱ្យ​អង់គ្លេស​ចាកចេញ​ពី​សមាជិកភាព​របស់​សហភាព​អឺរ៉ុប​ មាន​សំឡេង​ឆ្នោត​ ៥២​ភាគរយ​ ទល់​ ៤៨​ភាគរយ​ ប៉ុន្តែ​តំបន់​ធំៗ​ចំនួន​ ៣​ របស់​ប្រទេស​នេះ​ គឺ​ក្រុង​ឡុ​ង​ដ៍​ ស្គុ​ត​ឡេ​ន​ និង​ អៀ​ឡង់​ខាងជើង​ បាន​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​នៅ​បន្ត​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។​

​លោកនាយក​រដ្ឋ​អង់គ្លេស​ ប្រកាស​លាលែង​ពី​តំណែង​

UK-thum-012hh
លោក David​ Cameron​ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស។

​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ David​ Cameron​ សម្រេច​ចុះ​ចេញពី​តំណែង​នៅ​ខែតុលា​ខាង​មុខ​ បន្ទាប់​ពី​ប្រទេស​របស់​លោក​ បាន​បោះ​ឆ្នោត​សម្រេច​ឱ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​ ការ​ចាក​ចេញពី​តំណាង​នាយក​រដ្ឋមន្ត្រី​នេះ​ គឺ​លោក​ Cameron​ បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​ បន្ទាប់​ពី​លទ្ធផល​ចុង​ក្រោយ​ត្រូវ​បាន​ប្រកាស​ឡើង​ថា​ អង់គ្លេស​ចាកចេញ​ហើយ​នោះ​។​

​លោក​ David​ Cameron​ ៖«​ខ្ញុំ​មាន​បំណង​ដឹកនាំ​ប្រទេស​មួយ​នេះ​បន្ត​ទៀត​ ប៉ុន្តែ​ ៣​ខែ​ទៀត​ប្រទេស​អង់​ គ្លេ​សនឹង​មិន​ត្រូវការ​ខ្ញុំ​ទៀត​ទេ​ ពោល​គឺ​ប្រទេស​មួយ​នេះ​ត្រូវការ​មេ​ដឹក​ថ្មី​ដើម្បី​ដឹកនាំ​»

Share

Image
Image
Image